ភ្នំពេញ ៖ មន្ដ្រីនគរបាល ចរាចរណ៍ជើង គោក រាជធានីភ្នំពេញបាន អំពាវនាវស្វែង រកសាច់ញាតិ ស្ដ្រីរងគ្រោះម្នាក់ ដែលបានស្លាប់ ក្រោយបញ្ជូនទៅកាន់ មន្ទីរពេទ្យរុស្ស៊ី ក្នុងគ្រោះថ្នាក់ ចរាចរណ៍ រវាងរថយន្ដហ្វុយហ្សូ ជាកម្មសិទ្ធិរបស់ ក្រុមហ៊ុន G.L បុក ម៉ូតូសង់កូរ៉េ កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៣ ស្ថិតនៅមុខ ស្ថានីយ ប្រេងសាវីម៉ិច លើមហាវិដីម៉ៅសេ ទុង កែងផ្លូវលេខ ១៧៣ សង្កាត់ទួលស្វាយ ព្រៃទី១ ខណ្ឌចំការមន ពោលនៅជិតស្ថានទូតចិន ។

មន្ដ្រីនគរបាល ចរាចរណ៍ជើងគោកបាន ឱ្យដឹងថា ស្ដ្រីរងគ្រោះ សឿង ណាវី អាយុ ៤៥ឆ្នាំ មានស្រុកកំណើត នៅភូមិស្ពានថ្ម ឃុំ ព្រៃញី ស្រុកសំពៅមាស ខេត្ដពោធិ៍សាត់ (មើលតាមអត្ដ សញ្ញាណប័ណ្ណ) បានស្លាប់ ពេលបញ្ជូនទៅដល់ មន្ទីរពេទ្យរុស្ស៊ី ក្រោយ ពីស្ដ្រីរងគ្រោះ បានជិះម៉ូតូឌុប ដែលមានអ្នក បើកម៉ូតូឈ្មោះ ផៃ សំអុល អាយុ ៥០ឆ្នាំ រស់នៅ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ ហើយត្រូវរថយន្ដ របស់ក្រុមហ៊ុន មួយនេះបើកកៀរ ហើយបណ្ដាលឱ្យជនរង គ្រោះទាំង ២នាក់ដួល ។

មន្ដ្រីនគរបាល ចរាចរណ៍ជើងគោក បានបន្ដថា បើបងប្អូនណាបាត់ សាច់ញាតិរបស់ ខ្លួន និងបានឃើញភិន ភាគដូចខាងក្រោម អាចមកទាក់ទង នៅការិយាល័យចរាចរណ៍ ជើងគោក ដើម្បីយកសព ជនរងគ្រោះទៅ ធ្វើបុណ្យតាមប្រពៃណី ។

សូមបញ្ជាក់ថា បុរសចំណាស់រត់ម៉ូតូឌុបម្នាក់ បានដាច់ សរសៃកែងជើង និងស្ត្រីអ្នករួមដំណើរ ម្នាក់ទៀត បានដាក់ជើង ដោយសារ រថយន្តក្រឡុកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន G.L បុក និងកិនទាំងកម្រោលកាលពីម៉ោង ១០ និង០០ នាទីព្រឹកថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅមុខ ស្ថានីយ ប្រេងសាវីម៉ិច លើមហាវិដីម៉ៅសេ ទុង កែងផ្លូវលេខ ១៧៣ សង្កាត់ទួលស្វាយ ព្រៃទី១ ខណ្ឌចំការមន។

បើតាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះជិះម៉ូតូសង់កូរ៉េ ពាក់ស្លាក លេខ ភ្នំពេញ 1AW-8860 ឌុបស្រ្តីម្នាក់ ធ្វើដំណើរស្របគ្នាជាមួយ រថយន្តក្រឡុកស៊ីម៉ង់តិ៍ ដែលគ្មានស្លាកលេខ ក្នុងទិសដៅពីជើង ទៅត្បូង។ លុះដល់ស្តុបទាំងរថយន្ត និងម៉ូតូបានឈប់ដូច ដល់ភ្លើងសញ្ញា ចរាចរណ៍ពណ៌ខៀវ ឡោតមកដល់ម៉ូតូ បានស្ទុះទៅត្រង់ រីឯរថយន្តត្រូវបទស្តាំ ក៏បណ្តាលឲ្យកៀគ្នាដួល ហើយត្រូវរថយន្តក្រឡុកស៊ី ម៉ង់តិ៍កិនជើងទាំងពីរនាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ។

ដោយឡែក អ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុនខាងលើ មិនត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ ក្រោយពេលបង្កគ្រោះថ្នាក់ បានចតរថយន្តចោលទាំងមិនពន្លត់ម៉ាស៊ីន ហើយរត់គេចខ្លួន បាត់ស្រមោល។ ភ្លាមៗក្រោយពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅសង្រ្គោះបាត់ទៅ ប៉ុន្តែស្រ្តីរងគ្រោះ បានស្លាប់ រីឯម៉ូតូ និង រថយន្តសមត្ថកិច្ច យកទៅរក្សាទុករង់ ចាំការដោះស្រាយ៕

<object width="500" height="300" data="http://www.youtube.com/v/J1qUjcYb6Rs&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/J1qUjcYb6Rs&rel=1" /></object>

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល