ភ្នំពេញ ៖ អភិបាលខណ្ឌដូនពេញ លោក សុខ សម្បត្ដិ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនសន្ដិសុខសណ្ឋាគារភ្នំពេញ និង បុរសរត់ម៉ូតូកង់បីទាំង ២នាក់ ដោយសារ តែពួកគេបានប្រើកាយវិការ និងពាក្យសំដី មើលងាយប្រមាថ ដល់អាជ្ញាធរ និងសមត្ថ កិច្ច នៅពេលចុះទៅអន្ដរាគមន៍បញ្ជៀស ការតវ៉ា ឬបិទផ្លូវរបស់សកម្មជនដីធ្លីបឹងកក់ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ។

មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា នៅវេលាម៉ោង ៩ និង២០នាទីព្រឹក ថ្ងៃទី ១៣ ខែមករា នៅពេលទទួលព័ត៌មានថា ក្រុមសកម្មជនដីធ្លីនៅបឹងកក់ ដឹកនាំដោយ ទេព វណ្ណី បាននាំគ្នាប្រុងដើរក្បួនតវ៉ាបិទ ផ្លូវធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សង្គមនោះ អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដូនពេញ ដឹកនាំដោយអភិបាលខណ្ឌដូនពេញ លោក សុខ សម្បត្ដិ បានចុះទៅអន្ដរាគមន៍ ។ ប៉ុន្ដែពេល ចុះទៅនោះ ស្រាប់តែអ្នករត់ម៉ូតូកង់បី ឈ្មោះ លីន សុខាត់ អាយុជិត ៥០ឆ្នាំ និង សន្ដិសុខនៅសណ្ឋាគារភ្នំពេញ ឈ្មោះ ស៊ីម មឿន អាយុជាង ៣០ឆ្នាំ បានប្រើកាយវិការ និងពាក្យសំដីមើលងាយប្រមាថ ដល់អាជ្ញាធរ និងសមត្ថកិច្ចជាពិសេសអភិបាលខណ្ឌ ដូនពេញតែម្ដង ។ ដោយសារតែទង្វើបែប នេះ លោក សុខ សម្បត្ដិ បានបញ្ជាឱ្យសមត្ថកិច្ចឃាត់ខ្លួនពួកគេទាំងពីរនាក់ ទៅសាលា ខណ្ឌដូនពេញ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យា ។ ពីដំបូងពួកគេទាំងពីរនាក់មិនព្រម ទៅជាមួយនោះឡើយ រហូតធ្វើឱ្យសមត្ថ កិច្ច ចាប់នាំខ្លួនដាក់រថយន្ដយកទៅតែម្ដង។ យ៉ាងណាក៏ដោយ ក្រោយពីធ្វើកិច្ចសន្យា និងអប់រំរួចមក ពួកគេទាំងពីរនាក់ត្រូវបាន ដោះលែងមកវិញ មិនដាក់ទោសទណ្ឌអ្វី នោះទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល