កន្ទួលលើស្បែក គឺជាបញ្ហាស្បែកមួយ ដែលមានរោគសញ្ញាដូចជា ស្បែកឡើងកន្ទួលក្រហមតូចៗ
នៅខ្នង ដៃ ជើង ខ្លួន និងនៅគ្រប់កន្លែងនៃរាងកាយមនុស្ស។ កន្ទួលលើស្បែកនេះ មិនត្រឹមតែមាន
កន្ទួលក្រហម លើស្បែកប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យស្បែក របស់អ្នកឡើងរមាស់ ពិបាកទ្រាំថែម
ទៀតផង។

ខាងក្រោមនេះ គឺជាវិធីងាយៗ អាចជួយឱ្យព្យាបាលកំចាត់កន្ទួលរមាស់ នៅលើស្បែកបានដោយ
ធម្មជាតិ។

វិធីទី១៖ សូមយកជ័រប្រទាលកន្ទុយក្រពើ មកលាបនៅលើស្បែកកន្លែងមានកន្ទួលរមាស់ ទុករយៈ
២០នាទី បនា្ទប់មក លាងសំអាតទឹកចេញជាការស្រេច។
ចំណាំ៖ សូមព្យបាលតាមវិធីនេះ ឱ្យបាន ៣ដង ក្នុង ១ថ្ងៃ រហូតកន្ទួលរមាស់បាត់។

វិធីទី២៖ សូមក្រណាត់ស្អាតជ្រលក់ក្នុងទឹកកក ទុកឱ្យត្រជាក់ បន្ទាប់មក ដាក់នៅលើស្បែកកន្លែង
មានកន្ទួលរមាស់ ទុករយៈពេល ១០នាទី ជាការស្រេច។

វិធីទី៣៖ សូមយកដុំទឹកកក ដាក់ក្នុងថង់ប្លាស្ទីក បន្ទាប់មក ដាក់នៅលើស្បែក កន្លែងមានកន្ទួល
រមាស់ ទុករយៈពេល ២ ទៅ ៣នាទី ជាការស្រេច។
ចំណាំ៖ សូមព្យបាលតាមវិធីនេះ ឱ្យបាន ២ ទៅ៣ដង ក្នុង ១ថ្ងៃ រយៈពេល ២ ទៅ៣ថ្ងៃ
កន្ទួលរមាស់នោះនឹងបាត់ ពីលើស្បែករបស់អ្នក៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10