ការមានកូនម្នាក់ដែលមានសុខភាពល្អ មានកាយសម្បទាគ្រប់គ្រាន់ និងស្រស់ស្អាត គឺជាក្ដីប្រាថ្នារបស់មនុស្សគ្រប់គ្នា ប៉ុន្ដែ មានពេលខ្លះ មនុស្សត្រូវទទួលការខកចិត្តជាខ្លាំង ដូចករណីប្ដីប្រពន្ធជនជាតិចិន ឈ្មោះ Ning Peinuo និង Ningpei Na រស់នៅក្នុងខេត្រ Hubei បែរជាត្រូវស្រក់ទឹកភ្នែក នៅពេលឃើញកូនដែលខ្លួនបានផ្ដល់កំណើត មានអវយវៈលើសពីធម្មជាតិ។

ទារិការនេះ មានឈ្មោះថា Jia Qian កើតមក មានសុខភាពមាំមួន មុខមាត់ស្រស់បស់ លើកលែងតែផ្នែកខាងក្រោមរបស់នាង។ Jia Qian មានជើងដល់ទៅ ៣ ! តាមការសន្និដ្ឋានរបស់គ្រូពេទ្យ សាច់ដុះនេះ គឺជាកន្ទុយមួយដែលបានរីកចម្រើនទៅជាជើងទីបី។

Jia Qian កើតមក មានសុខភាពមាំមួន មុខមាត់ស្រស់បស់ ប៉ុន្ដែ នាងមានជើងដល់ទៅ ៣

ដំបូងឡើយ ដោយសារតែស្ថានភាពគ្រួសារក្រលំបាក ប្ដីប្រពន្ធខាងលើ បានយល់ស្របគ្នា យកកូនរបស់ខ្លួន ទៅផ្ញើនៅមណ្ឌលកុមារកំព្រា ប៉ុន្ដែឆ្លងកាត់ការពិចារណាពេញមួយយប់ និងដោយសារអាណិត ស្រឡាញ់កូនខ្លាំងពេក ពួកគេក៏ទៅសុំយកមកវិញ។

អ្នកស្រី Ningpei Na ដែលជាម្ដាយរបស់ទារិកា Jia Qian ឱ្យដឹងថា កាលពីមានផ្ទៃពោះបាន ៧ខែ គ្រូពេទ្យបានព្រមានអំពីរូបរាងមិនប្រក្រតីរបស់ទារក ប៉ុន្ដែពួកគាត់មិនអាចស្មានដល់ថា បញ្ហានឹងទៅជាយ៉ាងនេះ។ គ្រួសារ Ningpei Na មានការព្រួយបារម្ភជាពន់ពេកចំពោះស្ថានភាពរបស់កូនស្រីខ្លួន ដោយសារ គ្រួសារគាត់មិនមានប្រាក់ដើម្បីអាចនាំកូនទៅមន្ទីរពេទ្យវះកាត់។

ប៉ុន្ដែ ជាសំណាងល្អ កាលពីចុងសប្ដាហ៍កន្លង ទារិកាអភ័ព្វ Jia Qian ត្រូវបានមូលនិធិកុមារនៅខេត្រ Hubei ផ្ដល់ជំនួយជាថវិកា សម្រាប់ការចំណាយទៅលើការវះកាត់ នៅមន្ទីរពេទ្យល្បីឈ្មោះមួយនៅក្រុងប៉េកាំង។ សង្ឃឹមថា ក្រោយការវះកាត់ ទារិកាជើងបី Jia Qian នឹងធំឡើងដូចកុមារដទៃទៀត!

ដោយ ៖ តារា
ប្រភព ៖ k14