ព័ត៌មានអន្តរជាតិ ៖ បុរស ៧ នាក់ ជាជនជាតិ អាហ្វហ្គានីស្ថាន បើតាមការអោយដឹងពីគេហទំព័រសារ ព័ត៌មានប៊ីប៊ីស៊ីអោយដឹងថា ពួកគេប្រឈមមុខនឹងកាត់ទោស ប្រហារជីវិត ក្រោយ ពីមានករណីចាប់ រំលោភបូក ដែលបានធ្វើអោយមានការខឹងសម្បារ ទូទាំងប្រទេស ។

ជនជាប់ចោទ ជាក្រុមបុរសទាំងនេះ ត្រូវបានបញ្ជាក់អោយដឹងថា បានធ្វើ ការវាយប្រហារ ដោយចាប់ រំលោភបូក ស្រ្តី ៤ នាក់ ខណៈពេលដែលពួកគេ កំពុងតែវិលត្រលប់ មកទីក្រុង កាប៊ុល វិញ បន្ទាប់ពី បានចូលរួមកម្មវិធីមង្គលការ កាលពីពេលកន្លងទៅ អំឡុងខែ សីហា ។ សេច ក្តីរាយការណ៍ បញ្ជាក់ អោយដឹងថា Hamid Karzai បេក្ខភាព ប្រធានាធិតបី ប្រទេស អាហ្វាហ្គានីស្ថានបានចេញបញ្ជាអោយ មានការកាត់ទោស ប្រហារជីវិត ខណៈ បុរស ៥ នាក់ ជាអ្នករំលោភផ្ទាល់ និងពីរនាក់ទៀតជាអ្នកចូល ដៃទាំងអស់គ្នា ប្រឈមនឹងការប្រហារជីវិត ។

ក្រុមសកម្មជន បញ្ជាក់អោយដឹងថា ជាទូទៅ មានករណីប្រើអំពើហឹង្សា រំលោភបំពានទៅលើស្រ្តីភេទ នៅក្នុងប្រទេសមួយនេះ តែកម្រឃើញមាន ការទាក់ទាញចំណាប់អារម្មណ៍ខឹង សម្បារ ដូចលើកនេះ សោះ ។ របាយការណ៍ បញ្ជាក់អោយដឹងថា ករណីរំលោ ភ បូក ពី សំណាក់ ក្រុមបុរសទាំងនេះបាន កើតឡើង កាលពីអំឡុង ថ្ងៃទី ២៣ សីហា កន្លងទៅ ស្រប ពេលដែល ពួកគេបានតាំងខ្លួនធ្វើជាមន្រ្តី ប៉ូលីស ពោល ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ ជា មន្រ្តីប៉ូលីស ពួកគេ បានហៅ ក្បួររថយន្ត ជនរង គ្រោះអោយឈប់ រួចធ្វើការវាយប្រហារ ដោយចាប់ស្រ្តី ៤ នាក់ រំលោភ បន្ទាប់ពី បំបែកពួកគេចេញពី ស្វាមីរបស់ពួកគេ ខណៈមានការវាយដំ ច្រំធាក់ ស្វាមី ពួកគេដូចគ្នា ។

ប្រភពបញ្ជាក់ថា ជនរងគ្រោះម្នាក់ បានទទួលរងរបួសធ្ងន់រហូតដល់ថ្នាក់គេងសម្រាកនៅឯមន្ទីរពេទ្យ ខណៈម្នាក់ទៀត បានមានគភ៌បាត់ទៅហើយ ។ ជនជាប់ចោទ ៧ នាក់ ក្នុង ចំណោម ១០ នាក់ ត្រូវ បានអាជ្ញាធរ មានសមត្ថកិច្ច ធ្វើការចាប់ឃាត់ខ្លួន បាន កាលពី ថ្ងៃពុធ សប្តាហ៍កន្លងទៅនេះ ខណៈ ជនសង្ស័យ ៣ នាក់ បានរួចគេចខ្លួន ។ ជនសង្ស័យ ៧ នាក់ ម្នាក់មានវ័យ ៣៥ ឆ្នាំ ខណៈជនសង្ស័យ ដទៃៗទៀត មានវ័យចន្លោះពី ១៩ ទៅ ២៧ ឆ្នាំ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី