មានបុរស៣នាក់កំពុងអង្គុយផឹកស្រាបៀរពិភាក្សាគ្នា នៅក្នុងបាមួយ អំពីការកើតពេលដំណាលគ្នា
បុរសទី ១៖ ប្រពន្ឋខ្ញុំបានអានរឿងនិទានអំពីទីក្រុង២ បន្ទាប់មកនាងប្រសូតបានទារកភ្លោះ២ ពិតជាអស្ចារ្យមែន

បុរសទី ២៖ គួរអោយអស់សំណើចណាស់ ប្រពន្ឋរបស់ខ្ញុំ បានអានរឿងទិទានអំពី ទាហាន៣នាក់ រួចនាងប្រសូតបានទារកភ្លោះ៣
បុរសទី ៣៖ កំពុងផឹកស្រាបៀរ មិនទាន់អស់ពីមាត់ស្រួលបួលផង ឧទានដោយភ្ញាក់ផ្អើល ព្រះជាម្ចាស់អើយ! ខ្ញុំត្រូវត្រលប់ទៅផ្ទះជាបន្ទាន់
បុរសទី ១ និង ទី២ សួរថា៖ មានបញ្ហាអ្វីកើតឡើង?
បុរសទី ៣៖ បានលាន់ម៉ាត់ថា ពេលខ្ញុំចាកចេញពីផ្ទះ ប្រពន្ឋខ្ញុំ បានអានរឿងនិទានអំពីអាលីបាបា និងចោរព្រៃសែសិបអ្នក !!!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke