(ក្រុងនីយ៉ុង)៖ ខ្លាកំណាចទាំងពីររបស់អង់គ្លេស Manchester United និងត្រូវប៉ះសត្រូវចាស់ហង្សក្រហម Liverpool ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី២អឺរ៉ុប UEFA Europa League ក្រោយពីចាប់ឆ្នោតយប់មិញនេះ នៅទីស្នាក់ការកណ្តាលរបស់ UEFA ។

ទន្ទឹមនឹងនោះដែរ សារព័ត៌មាន BBC ក៏បានផ្សាយថា ក្រុមអង់គ្លេសមាន់ខ្នាយមាស Tottenham Hotspur ក៏ត្រូវជួបក្រុមខ្លាំង Borussia Dortmund របស់អាល្លឺម៉ង់ដែរ ដែលនឹងចាប់ផ្តើមប្រកួតជើងទី១ នៅរាត្រីថ្ងៃ១០ និងរាត្រីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ខាងមុខដោយ Liverpool ត្រូវបើកទ្វារពហុកីឡដ្ឋាន Anfield ស្វាគមន៍បិសាចក្រហមមុន ។

សម្រាប់ឯក៦ប្រកួតផ្សេងទៀតរួមមាន៖

Shakhtar Donetsk (អ៊ុយក្រែន) V Sevilla (អេស្ប៉ាញ)

Villarreal (អេស្ប៉ាញ) V Bayer Leverkusen (អាល្លឺម៉ង់)

Athletic Bilbao (អេស្ប៉ាញ) V Valencia (អេស្ប៉ាញ)

Sparta Prague (ប៊ែលហ្ស៊ិក) V Lazio (អ៊ីតាលី)

Fenerbahce (តួកគី) V Braga (ព័រទុយហ្គាល់) ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី