CamNews

ថាម៉េច?? យុវជន វ័យ ១៨ឆ្នាំ រកឃើញ បំណែកយន្តហោះធ្លាក់ សង្ស័យ ពី MH370 ?

(​អាហ្វ្រិក​ខាងត្បូង​)៖ យុវជន​ម្នាក់ នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​រកឃើញ​បំណែក​មួយ​ផ្ទាំង ​នៅ​តំបន់ឆ្នេរ ជាប់​មហាសមុទ្រ​ឥណ្ឌា ដែល​ត្រូវបាន​គេ​សន្និដ្ឋាន​ថា អាចជា​បំណែក​របស់​យន្តហោះ​ម៉ាឡេស៊ី MH370 ដែល​បាន​បាត់​ដំណឹង​ ជាង​ពីរ​ឆ្នាំ​មកហើយ​។ នេះ​បើ​តាម​ការផ្សាយ ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ ចិន​ស៊ិនហួ ។

​បំណែក​នោះ​ គឺជា​បន្ទះ​ដែក​ប្រវែង​ជាង​មួយ​ម៉ែត្រ និង​មាន​បិទ​តែម​លេខ 676EB នៅលើ​នោះ​ផងដែរ​។ តាមពិត​វា​ត្រូវ​បាន​រកឃើញ​ ដោយ​យុវវ័យ ១៨​ឆ្នាំ​ម្នាក់​ឈ្មោះ Liam Lotter តាំងពី​ខែ​ធ្នូ ឆ្នាំ​២០១៥ មកម្ល៉េះ នៅពេល​ដែល​រូបលោក​ កំពុង​ដើរ​កម្សាន្ត​លើ​ឆ្នេរ​មួយ ​នៃ​ភាគខាងត្បូង ប្រទេស​ម៉ូ​ហ្សាំ​ប៊ី​ក (Mozambique) ក្បែរ​ក្រុង Xai Xai​។​

​ពីដំបូង​ឡើង Liam មិនទាន់​ហ៊ាន​ប្រាប់​សមត្ថកិច្ច​ ណា​ម្នាក់​ឡើយ ប៉ុន្តែ​ក្រោយពី​យក​ទៅ​ផ្ទះ ហើយ​ដឹងថា​ វា​ជា​បំណែក​នៃ​យន្តហោះ​នោះ គេ​ក៏​បាន​រាយការណ៍ ​រឿង​នេះ​ប្រាប់​សមត្ថកិច្ច​។ ឥឡូវនេះ បំណែក​ខាងលើនេះ​កំពុង ត្រូវបាន​គេ​បញ្ជូន​ទៅ​ធ្វើ​ការ ត្រួតពិនិត្យ ដោយ​ក្រុម​ជំនាញ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា យន្តហោះ​ដឹក​អ្នកដំណើរ របស់​ម៉ាឡេស៊ី ជើងហោះហើរ MH370 បាន​បាត់​កាលពី​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០១៤ ជាមួយ​មនុស្ស ២៣៩​នាក់ ដ៏​អាថ៌កំបាំង​ក្នុង​ប្រវត្តិសាស្ត្រ ខណៈ​ចេញដំណើរ​ពី​ទីក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី ឆ្ពោះទៅ​កាន់​ទីក្រុង Beijing ប្រទេស​ចិន​។ គួរបញ្ជាក់ថា បំណែកយន្តហោះដែលរកឃើញខាងលើ បានបញ្ជូនទឹកដី ប្រទេសម៉ាឡេស៊ីហើយ ក្រោមហេតុផលតែមួយគត់ ក្រុមមន្រ្តីជំនាញបើកការស៊ើបអង្កេត កំនត់អត្តសញ្ញាណផ្ទាល់តែម្តង៕

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី