ការសិក្សាស្រាវជ្រាវថ្មីៗនេះ បង្ហាញថា អ្នកដែលបានលប់ចោលទំនាក់ទំនងជាមួយអ្នកណាម្នាក់
នៅលើ Facebook (unfriend) តែងតែទទួលផលមិនល្អ ដែលកើតចេញពីទង្វើនេះ។

ក្រុមអ្នកស្រាវជ្រាវឱ្យដឹងថា មនុស្សចំនួន ៤០% បានអះអាងថា ពួកគេនឹងមិនចង់ជួបមុខ អ្នកដែល
បានលុបចោលទំនាក់ទំនងរបស់ពួកគេ នៅលើបណ្ដាញសង្គម Facebook ។ ការស្រាវជ្រាវនេះក៏
បានបង្ហាញថា ស្ដ្រីមានកម្រិតគេចមុខពីអ្នកលប់ចោលទំនាក់ទំនង ច្រើនជាងបុរស។

ការបញ្ចប់ផ្ដាច់ទំនាក់ទំនងអ្នកណាមួយលើ Facebook ប្រៀបដូចជាការទាត់អ្នកណាម្នាក់ ឱ្យធ្លាក់ទឹក

បណ្ឌិត Christopher Sibona ប្រធានក្រុមស្រាវជ្រាវនៅសកលវិទ្យាល័យពាពិជ្ជកម្ម Colorado
Denver ថ្លែងថា ៖ “អ្នករាល់គ្នាគិតថា បណ្ដាញសង្គមគឺគ្រាន់តែដើម្បីកែកំសាន្ត។ ប៉ុន្ដែ ជាក់ស្ដែង
អ្វីដែលអ្នកបានធ្វើនៅលើបណ្ដាញសង្គម គឺតែងនាំមកនូវផលវិជ្ជាមាន ឬអវិជ្ជមាន សម្រាប់ជីវ
ភាពប្រចាំថ្ងៃ”។

មនុស្សជាច្រើន អាចនឹងមានអារម្មណ៍ថា ដូចត្រូវគេបោះបង់ ឬរងរបួសផ្លូវចិត្ត បន្ទាប់ពីត្រូវអ្នក
ណាម្នាក់ unfriend លើបណ្ដាញសង្គម។ បណ្ឌិត Christopher Sibona បន្តឱ្យដឹងថា “ប្រាក់ចំណាយ
សម្រាប់រក្សាទំនាក់ទំនងគ្នា នៅលើអ៊ីនធឺរណែត គឺមានតម្លៃទាប ប៉ុន្ដែ ក្នុងជីវិតជាក់ស្ដែង គេនឹង
ត្រូវចំណាយប្រាក់ច្រើន ដើម្បីបង្កើត និងរក្សាទំនាក់ទំនងដូចគ្នានេះ។ ព្រោះថា ក្នុងជីវិតជាក់ស្ដែង
អ្នកត្រូវធ្វើដំណើរទៅជួបគ្នា ហូបអាហារ ឬភេសជ្ជជាមួយគ្នា និងត្រូវចំណាយពេលជជែកគ្នា ដើម្បី
រក្សាទំនាក់ទំនង។ ចំណែកនៅលើអ៊ីនធឺរណែតវិញ សកម្មភាពទាំងនេះ មិនចាំបាច់ធ្វើឡើងនោះ
ទេ”។

ការរក្សាទំនាក់ទំនងគ្នា ដោយបណ្ដាញសង្គម គឺចំណាយតិចជាងនៅខាងក្រៅ

ការសិក្សាស្រាវជ្រាវខាងលើនេះ ត្រូវបានគេធ្វើឡើង ទៅលើមនុស្សចំនួន ៥៨៣នាក់ ហើយបាន
ទទួលលទ្ធផលជារួមមួយបង្ហាញថា អ្នកប្រើប្រាស់ នឹងមិនចង់ជួបមុខ មនុស្សដែលបានផ្ដាច់
ទំនាក់ទំនងជាមួយពួកគេ នៅលើ Facebook ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Today