CamNews

សារាយ សក្ខណា មក​​លេង​​ទឹក​​​ដី​​​​កំ​​​ណើត​​​​​​មួយ​​​រយៈ ឆ្លៀត​​​​ដណ្ដើម​​​​បាន​​​​តំណែង​​​តួឯក

(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែន សម្រាប់អតីតតារាសម្ដែង សារាយ សក្ខណា បើទោះបីជាមានប្ដី មានកូន១ និងត្រូវចាកចេញទៅរស់នៅ សហរដ្ឋអាមេរិក តាមគ្រួសារខាងប្ដីក៏ពិតមែន ប៉ុន្តែនាងជាតារាសម្ដែងម្នាក់ នៅតែត្រូវប៉ាន់ក្នុងទីផ្សារសិល្បៈរបស់បងប្អូន នៅក្នុងប្រទេសកម្ពុជា ដោយទស្សនិកជន នៅតែចងចាំកេរ្តិ៍ឈ្មោះ និងទេពកោសល្យសម្ដែង របស់នាងដដែល ។ ជាក់ស្ដែងគ្រាន់តែ​នាង ឆ្លៀតពេលមកលេងស្រុកកំណើត ជួបជុំគ្រួសារក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេល ជិត១ខែនេះ ត្រូវបានអ្នកដឹកនាំាសម្ដែង​ ផលិតករនានា ទាក់ទងឲ្យថត និងសម្ដែងឲ្យរញ៉ី ប៉ុន្តែខ្លះក៏ទទួល ខ្លះក៏បដិសេធ ព្រោះតែគ្មានពេលវេលាគ្រប់គ្រាន់ ។ ប៉ុន្តែរយៈពេលដែល សារាយ សក្ខណា មកលេងស្រុកខ្មែរនេះ នាងដណ្ដើមបាន​ឱកាស​សម្ដែងជាតួឯក ក្នុងរឿងមួយមានចំណងជើងថា« សង្សាខ្ញុំក្រមុំកូន១» ​។

តារាសម្ដែងនៅតែមានទីផ្សារខ្ពស់ អ្នកនាង សារាយ សក្ខណា បានប្រាប់គេហទំព័រ Khmertalking ឲ្យដឹងថា ជាការពិត នាងពិតជាត្រូវបានផលិតករទាក់ទង ឲ្យថតរឿងច្រើនមែន ពេលដែលពួកគាត់ដឹងថា នាងមកលេងស្រុកខ្មែរ ក្នុងរយៈពេលខ្លី ។ ប៉ុន្តែសំណើរនេះ នាងមិនបានបំពេញជូនតាមតម្រូវការ ទាំងអស់នោះទេ ព្រោះតែនាងចង់ទុកពេលវេលាខ្លះ ដើម្បីជួបជុំគ្រួសារ ដើរលេងកម្សាន្ត និងសម្រាកក្នុងផ្ទះ ឲ្យបានច្រើនបន្តិច។ យ៉ាងណាមិញ សារាយ សក្ខណា ក៏បានយល់ព្រមសម្ដែង ឲ្យផលិតកម្មមួយចំនួន ដែលបានលៃលកពេលវេលា ដ៏សមរម្យមួយសម្រាប់នាង ដើម្បីសម្ដែង ហើយមិនប៉ះពាល់ដល់ ពេលវេលាផ្ទាល់ខ្លួន។

សារាយ សក្ខណា និយាយថា​« ច៎ាបង..! ខ្ញុំមកលេងស្រុកលើកហ្នឹង! មានអ្នកទាក់ទងច្រើន តែទទួលខ្លះ អត់ខ្លះ ព្រោះហត់ពេកបង..! និយាយទៅខ្ញុំបានថតរឿងមួយ ឲ្យផលិតកម្ម Red Picture គឺរឿង "សង្សារខ្ញុំក្រមុំកូន១" ដោយសារតែរឿងនេះ ខ្ញុំថតតែ១០ថ្ងៃប៉ុណ្ណោះ គឺចប់ហើយបង..! សល់ពេលពីនោះ ខ្ញុំបានដើរលេងលំហែរកាយ ជាមួយគ្រួសារ ។ ជាក់ស្ដែងឆ្នាំនេះ​ ខ្ញុំបានទៅដើរលេងនៅ ខេត្តសៀមរាប ក្នុងកម្មវិធីអង្គរសង្ក្រាន្ត ឃើញថា គេរៀបចំបានល្អ ហើយសប្បាយណាស់បង..!» ។

លោក ឌៀប សុវណ្ណដារ៉ា ចាងហ្វាងផលិតកម្ម Red Picture ក៏បានថ្លែងប្រាប់ Khmertalking ដែរថា ស្នាដៃទី៣របស់លោក បន្ទាប់ពីរឿង «ទង់ព្រលឹង​» គឺរឿង «សង្សារខ្ញុំក្រមុំកូន១» ដែលមានតួឯកស្រី គឺអ្នកនាង សារាយ សក្ខណា និងតួឯកប្រុស គឺតារាកំប្លែងនាយ ពែកមី ជាប្រភេទរឿងកំប្លែង និងមនោសញ្ចេតនា ស្នេហា ។ ចំពោះមូលហេតុ ដែលលោកត្រូវជ្រើសរើស អ្នកនាងសារាយ សក្ខណា ជាតួឯក ព្រោះលោកយល់ថា ទីផ្សារនៃការគាំទ្រ របស់ទស្សនិកជន នៅក្នុងប្រទេសយើង ទៅលើអ្នកនាង សក្ខណា គឺនៅតែមានសន្ទុះខ្លាំងដដែល ហើយគាប់ជូនគាត់មកលេងស្រុកខ្មែរ នៅពេលនេះទៀត គឺឆ្លៀតពេលថតរឿងនេះឲ្យហើយតែម្ដង ពោលគឺថតតែគាត់មុនគេសិន​ប៉ុណ្ណោះ ចំណែកតួផ្សេងៗទៀត ចាំថតក្រោយក៏បាន។

យ៉ាងណាមិញ រឿងថ្មីនេះ លោក ឌៀប សុវណ្ណដារ៉ា ជឿជាក់ថា នឹងទទួលបានជោគជ័យបន្ថែមទៀត ព្រោះលោកផលិតឡើង តម្រូវតាមទីផ្សារភាពយន្ត ហើយស្នាដៃរបស់ផលិតកម្ម Red Picture នាពេលកន្លងមក ក៏ត្រូវបានគេទទួលស្គាល់ និងគាំទ្រច្រើន លើសពីការរំពឹងទុកផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង