CamNews

NASA ជះលុយ​១ពាន់​លាន​ដុល្លារ ផលិត​យាន​ចុះ​ចត​លើ​អាចម៍​ផ្កាយ Bennu ដែល​អាច​បុក​ផែន​ដី​នៅ​ចុង​សតវត្សរ៍

(អាមេរិក)៖ អង្គការ NASA របស់អាមេរិកបានសិក្សា​ពីគំរោងមួយ ដែលនឹងត្រូវជះលុយចំនួន ១ពាន់លានដុល្លារ ក្នុង រយៈពេល៧ឆ្នាំ ដើម្បីផលិតយាន ដែលអាចធ្វើការចុះចតលើអាចម៍​ផ្កាយឈ្មោះ Bennu ដែលក្រុមអ្នកវិទ្យាសាស្ត្រ ជឿជាក់ថាមានផ្ទុក​សរីរាង្គនៃជីវិត ហើយក៏នឹងអាចបុកផែនដី​នៅចុងសតវត្ស៍ឆ្នាំ ២១០០ ខាងមុខនេះដែរ។ នេះបើតាម ការចេញផ្សាយនៅមុននេះបន្តិច​ ដោយសារព័ត៌មាន RT របស់រុស្ស៊ី នាព្រឹកថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០១៦។

លោកស្រី Dante Lauretta សាស្ត្រាចារ្យ​នៃសកលវិទ្យាល័យ វិទ្យាសាស្ត្រភព Arizona របស់អាមេរិក​ដែលកំពុងសិក្សា លើគំរោងផលិតយានបំពេញ​បេសកកម្ម OSIRIS-REx បាននិយាយថា «វាអាចត្រូវបានកំណត់ ឲ្យមកបង្កក្តី អន្តរាយនិងការស្លាប់។ វាត្រូវបានរកឃើញ​កាលពីឆ្នាំ ១៩៩៩ ដែល Bennu នេះមានប្រវែងព័ទ្ធជុំវិញ ៥០០ម៉ែត្រ និងទម្ងន់ ៦០លានតោន ហើយវាកំពុងធ្វើដំណើរ​ក្នុងល្បឿន ១០០,០០០ គីឡូម៉ែត្រក្នុងមួយម៉ោង»។ បើតាមការគណនារបស់ NASA វាអាចនឹងមានឱកាស​បុកផែនដីនៅឆ្នាំ ២១៧៥ និង ២១៦៩។

គួរបញ្ជាក់ថា Bennu មានអាយុកាល ៤ពាន់លានឆ្នាំមកហើយ ដោយវាត្រូវបានគេចាត់ចូល​ជាប្រភេទអាចម៍ផ្កាយ លំដាប់ Panspermia ដែលទំនងជាវត្ថុដែល​បាននាំអង្គធាតុទឹក មកកាន់ផែនដី​ដំបូងផងដែរ។ វាកំពុងធ្វើដំណើរ នៅក្នុងគន្លងមិនឆ្ងាយពីផែនដី​ប៉ុន្មាននោះទេ ហើយឥទ្ធិពលរបស់ Bennu គឺស្មើនឹងវត្ថុធាតុផ្ទុះទម្ងន់​៣ពាន់លានតោន ឯណោះប្រសិនបើវា មកទង្គិចនឹងភពផែនដីយើងនេះ ឬក៏អាចមានឥទ្ធិពលស្មើនឹងអាចផ្កាយ ដែលបានបុកផែនដី និងផ្តាច់ពូជដាយណូស័រ កាលពី ៦៦លានឆ្នាំ​មុនដូច្នោះឯង៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី