ភ្នំពេញ៖ ក្រោយពីមានការចុះ ផ្សាយជាបន្តបន្ទាប់ និងមានការ រិះគន់ពីទង្វើ របស់កូនប្រុស
ថៅកែ លក់រថយន្តឈ្មោះ ម៉ុង ដែលបាន បើករថយន្តស៊េរី ទំនើប របស់ខ្លួន ដេញបុកគេ តាម
ផ្លូវនៅជិតវត្តភ្នំ រួចមកនោះ មានមតិជាច្រើន ចង់ឃើញ តុលាការ ឃុំខ្លួនក្មេងទំនើងរូបនេះដាក់
ពន្ធនាគារ ដើម្បីជាការព្រមាន ដល់ក្មេងទំនើង ដទៃទៀត ដែលមានលុយ ទ្រព្បសម្បត្តិ និង
|បុណ្យស័ក្តិ កុំឲ្យប្រព្រឹតិ្ត សកម្មភាព ដែលសង្គមស្អប់ខ្ពើមបែបនេះ។

មតិជាច្រើន ដែលចង់ ឃើញតុលាការ របស់លោក ជីវ កេង សម្រេចឃុំខ្លួន ជននេះដាក់ពន្ធធា
គារនោះ ត្រូវបានគេមើលឃើញ នៅលើបណ្តាញ ហ្វេសប៊ុក ដោយម្នាក់ៗ មិនបានគាំទ្រ នូវ
ទង្វើរបស់ក្មេងទំនើង រូបនេះឡើយ។

ការទទូចសុំ ឲ្យតុលាការ សម្រេចឃុំខ្លួនជននេះ ដាក់ពន្ធនាគារ បានធ្វើឡើង បន្ទាប់ពីលោកស្នង
ការ នគរបាល រាជធានីភ្នំពេញ ឧត្តមសេនីយ៍ផ្កាយ៣ ជួន សុវណ្ណ បានបញ្ជាឲ្យតាមចាប់ខ្លួន ជន
នេះ និងកសាងសំណុំរឿង ទៅកាន់តុលាការ ចាត់ការ តាមផ្លូវច្បាប់។

សូមស្តាប់ និងការរិះគន់ នៅលើបណ្តាញសង្គម ដ៏ពេញនិយម ហ្វេសប៊ុក ៖ លោក Valantino Rossi
បានពោលពាក្យថា អាឆ្កែថោកទាប។

ដោយឡែក ឈ្មោះ Soeunghak Kem បានបន្ទរថា សូមឲ្យតុលាការចាត់ការ តាមផ្លូវច្បាប់ កុំ
ដោះលែងវា ដោយស្រួលៗ អីទោះជាមានប្រាក់ ឬអំណាចប៉ុនណា ក៏ដោយ។

ជាមួយគ្នានេះឈ្មោះ Zaraindy Sanindy ដែលមើលទៅដូចជាដឹងសាច់រឿងច្រើននោះ បាននិយាយ
ថា ១-សមត្ថកិច្ចបាន បង្ហើបថា កន្លងទៅ យុវជនទំនើងរូបនេះ ធ្លាប់បើកឡានបុក គេរួច
ហើយ មកចតឡាន នៅស្ដុប វត្ដមហាមន្ដ្រី មិនព្រមចុះពីឡាន ហើយសមត្ថកិច្ច ឃាត់ខ្លួន
មួយភ្លេច ដោះលែងវិញ ។ ដូច្នេះយុវជន ទំនើងរូបនេះ ធ្លាប់បានប្រព្រឹត្ដនូវ ទង្វើទុច្ចរិត
ដដែលៗ ជាច្រើនលើក ផងដែរ។

ត្រង់ចំណុចទី១ នេះ មូលហេតុអ្វីបានជា សមត្ថកិច្ច ឃាត់ខ្លួនមួយភ្លែត ហើយដោះលែង
វិញអញ្ចឹង?២-ប្រភពពីមន្ដ្រី តុលាការបាន ឱ្យដឹងថា ជនសង្ស័យ នៅចំពោះមុខតុលាការ
ឆ្លើយរបៀបព្រហើន ដោយលើកឡើងថា រូបគេមិនស្គាល់ផ្លូវ ក្នុងស្រុកខ្មែរ ព្រោះធ្លាប់
នៅប្រទេសចិន ដូច្នេះបើចង់សួរនាំអ្វី សូមនិយាយជាភាសាអង់គ្លេសទើបស្ដាប់គ្នាបាន)។
ត្រង់ចំណុចទី២ អា១នេះវាពិតជាព្រហើនមែន វាអាងអីរាល់ថ្ងៃនឹង បានហ៊ានធ្វើអញ្ចឹង?។

ទន្ទឹមគ្នានេះ ឈ្មោះ Kimhai Meas បានបញ្ចេញទស្សនៈថា ចាំមើលថា តុលាការសម្រេច ដាក់
គុកបានអត់!។ ដោយឡែក យុវជនម្នាក់ទៀតឈ្មោះ Dii NA Mo បានលើកឡើងថា ឱវាទៅរៀន
ដល់ចិនហើយ នៅមិនដឹងច្បាប់ អានេះ មិនមែនទៅរៀន ទេវាទៅធ្វើជើងកាង បើចិនដឹង
ថា វាទៅរៀន មកវិញធ្វើចឹង គេសម្លាប់ អាហេង ចោលបាត់ហើយ ។

រីឯឈ្មោះ Chan Soktorn ដោយមិនចង់ឃើញ មនុស្សធន់នេះ នៅរស់នៅក្នុងសង្គម កម្ពុជានោះ
បានបន្ទរថា មនុស្សអាក្រក់ ឃោរឃៅបែបនេះ ពេលណាគាត់ ស្លាប់អស់ទៅ ។ ដូចគ្នានេះ
ដែរឈ្មោះ Sachay Keo ដែលមិនចង់ឃើញវប្បធម៌អន្តរាគមន៍នោះ បានសង្កត់ធ្ងន់ថា សង្ឃឹមថា
សមត្ថកិច្ចនឹង ចាត់ការទៅ តាមនិតិវិធី ម្យ៉ាងទៀត វប្បធម៌អន្តរាគមន៍ គួរតែបំបាត់ចោល
ទៅ ព្រោះបើវប្បធម៌ អន្តរាគមន៍នៅ តែមាននោះ ច្បាប់នឹងគ្មានន័យ អ្វីឡើយ....។

ទាំងនេះគឺជាមតិរិះគន់ របស់អ្នកដែលចូលចិត្តលេង នៅលើបណ្តាញហ្វេសប៊ុកខណៈមានមនុស្ស
ជាច្រើននាក់ផ្សេងទៀត ជាពិសេសមនុស្សជាច្រើន ដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក
នោះ មិនបានគាំទ្រនូវ ទង្វើបែបនេះឡើយ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ ៥និង៣០នាទីល្ងាច ថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៣ នៅតាម
បណ្ដោយផ្លូវលេខ ៥១កែង១០៦ ក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ មានកើតករណីក្រុមក្មេងស្ទាវ
ជិះរថយន្ដមែកសឺដេស ស៊េរីទំនើប មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA-1000 ដែលនៅក្នុង
រថយន្ដនោះ មាន មនុស្សជិះចំនួន ២នាក់ បានបើកដេញបុកម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់
ស្លាកលេខ 1BO-4794 ដែលជិះដោយយុវជនម្នាក់ឈ្មោះ វុធ វឌ្ឍនា អាយុ ២០ឆ្នាំ ជានិស្សិត នៅ
សាកលវិទ្យាល័យន័រតុន មានទីលំនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្ដាលឱ្យជនរងគ្រោះ
ដួលម៉ូតូ រងនូវការខូចខាតអស់មួយចំនួន និងម៉ូតូ ២គ្រឿងទៀត ក៏រង ការខូចខាតដែរ។ ករណីនេះ
ត្រូវបានគេអះអាងថា ផ្តើមចេញពីភាគីជនបង្ក បើករថយន្តនៅតាមបណ្តោយផ្លូវ លេខ១០៦ ក្នុង
ទិសដៅពីកើតមក លិច។

ចំណែកភាគីរងគ្រោះ ជិះម៉ូតូតាមបណ្តោយផ្លូវលេខ ៥១ ក្នុងទិសដៅពីជើងទៅត្បូង ។ លុះពេល
មកដល់ចំណុចកើតហេតុ ភាគីរថយន្តនិងម៉ូតូបានវ៉ាក់អឺគ្នា នៅចំណុចផ្លូវកែង តែភាគីទាំងពីរជាន់
ហ្វ្រាំងជាប់ ដោយមិនបណ្តាលឲ្យបុកគ្នានោះទេ។ ខណៈម៉ូតូរៀបបន្តដំណើរទៅមុខ ស្រាប់តែអ្នក
ជិះរថយន្ត ទំនងជាខឹងអ្នក ជិះម៉ូតូធ្វើឲ្យរាំងស្ទះផ្លូវរថយន្តទំនើបរបស់គេ ក៏ជាន់ហ្គែ ដេញបំបុកអ្នក
ជិះម៉ូតូតែម្តងទៅ។

បន្ទាប់ពីជិះរថយន្ដ ដេញបុកអ្នកជិះម៉ូតូ បណ្ដាលឱ្យដួលហើយ កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ក៏
បានចុះទៅឡោមព័ទ្ធ ឃាត់រថយន្ដខាងលើនេះ បាន តែក្មេងស្ទាវ ខាងលើនេះ មិនព្រមចុះពីលើ
រថយន្ដ មកធ្វើការដោះស្រាយនោះឡើយ មិនតែប៉ុណ្ណោះ ក្មេងស្ទាវរូបនេះ អង្គុយជក់បារីក្នុងរថ
យន្ដធ្វើព្រងើយ ហើយថែមទាំងយក ទូរស័ព្ទ ថតរូបសមត្ថកិច្ចថែមទៀតផង ។

ក្រោយពីមិនគោរពតាមសមត្ថកិច្ច និងបន្ទាប់ពីមានបញ្ជាពីស្នងការរាជធានី លោក ស្នងការរង
ស សុខា បានដឹកនាំកម្លាំង ចុះទៅដល់កន្លែងកើតហេតុ រួចហើយបញ្ជាឱ្យយករថយន្ដស្ទូច ទៅ
ស្ទូចរថយន្ដបង្កខាងលើនេះ ទាំងអ្នក ជិះនៅខាងក្នុង យកទៅកាន់ស្នងការដ្ឋានបាត់ទៅ ហើយ
ក្នុងនោះសមត្ថកិច្ច ក៏បានណែនាំឱ្យជនរងគ្រោះ ដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ផងដែរ ។

អ្នកច្បាប់មួយរូប បានអះអាងឱ្យដឹងថា ករណីខាងលើ បើតាមការពិនិត្យទៅលើអង្គហេតុជាក់ស្ដែង
វាមិនមែនជាករណីគ្រោះថ្នាក់ចរាចរ ត្រូវ ដោះស្រាយគ្នា តាម សំណងរដ្ឋប្បវេណី ដើម្បីបញ្ចប់រឿង
នោះទេ បើទោះបីករណីខាងលើ ផ្ដើមចេញពីការជិះម៉ូតូ និងបើករថយន្ដរកប៉ះពារគ្នាក៏ដោយ។

អ្នកច្បាប់ខាងលើបានអះអាងបន្ថែមថា បើពិនិត្យលើអង្គហេតុ និងសកម្មភាពជាក់ស្ដែង វាជាករណី
បទល្មើសព្រហ្មទណ្ឌ ព្រោះតែ ភាគីបង្ក បានបើករថយន្ដតាមដេញបំបុកអ្នកជិះម៉ូតូ តែ សំណាងល្អ ដែលបុកមិនទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយគ្រាន់តែដួលម៉ូតូខូចខាត ប៉ុណ្ណោះ តែប្រសិនបើបុក
ចំពេញទំហឹង ធ្វើឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ឬក៏ រហូតដល់ស្លាប់នោះ វាគឺជាករណីមនុស្សឃាត
ដោយចេតនាជាមិនខាន ដែលច្បាប់មិនគួរលើកលែង ដែលជាការលើកទឹកចិត្ដ ធ្វើឱ្យអ្នកផ្សេងៗ
ទៀត អាងមានលុយ មានអំណាច ចូលចិត្ដបំពានច្បាប់នោះឡើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល