Sir Alex Ferguson កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការប្រកួតរវាង ManUtd និង Liverpool
ដែលនឹងត្រូវបានធ្វើឡើងនៅ Old Trafford នៅយប់ថ្ងៃអាទិត្យនេះ។

ការប្រកួតចុងក្រោយរបស់ក្រុមទាំង ២ បានជួបគ្នានៅ Old Trafford បានធ្វើឱ្យសត្រូវរាប់ទសវត្ស
ទាំង ២ នេះកាន់តែក្ដៅក្រហាយដាក់គ្នានៅពេលដែល Luis Suarez បានបដិសេធក្នុងការចាប់
ដៃកីឡាករ Patrice Evra របស់ Liverpool។

ទាំង ២ នាក់ត្រូវបានគេទុកជាកីឡាករបំរុងក្នុងការប្រកួតម្ដងទៀតនៅក្នុងខែកញ្ញាឆ្នាំទៅមិញព្រោះ
តែខ្លាចមានបញ្ហាព្រោះកាយវិការរបស់ Suarez នៅ Old Trafford ហាក់បីដូចជាបង្ហាញភាពមិន
គោរពហួសប្រមាណ។ សូម្បីតែលោក Ferguson ក៏បាននិយាយដែរថាវាជាកាយវិការមួយដែល
មិនគួរឱ្យមានទាល់តែសោះ ប៉ុន្តែសម្រាប់លើកនេះលោកគិតថាគួរណាតែទុករឿងទាំងនោះនៅ
ពីក្រោយខ្នងហើយសម្លឹងមកមើលការប្រកួតនាថ្ងៃអាទិត្យនេះវិញ។

ManUtd និង Liverpool ត្រូវបានគេស្គាល់ថាជាក្រុម ២ ដែលប្រឈមមុខដាក់គ្នាក្នុងក្របខណ្ឌ
BPL មករាប់សិបឆ្នាំមកហើយ នៅតែមិនអាចកាត់ដាច់ស្រេចថាតើក្រុមណាល្អជាងក្រុមណា
បាននៅឡើយ ហើយការប្រកួតរបស់ពួកគេបន្ទាប់គឺនៅថ្ងៃអាទិត្យនេះឯងនៅទឹកដី Old Trafford
របស់ក្រុម ManUtd យើងចាំមើលទាំងអស់គ្នាថាតើក្រុមមួយណាដែលនឹងទទួលជ័យជំនះ?

ដោយ៖ ផានិត
ប្រភពពី៖ Skysport