CamNews

តារាប្រុស​តៃវ៉ាន់ Leon Dai ខ្ទាតចេញ​ពីតំណែង ព្រោះមិនបញ្ជាក់ពីជំហរ នយោបាយឲ្យច្បាស់

(បរទេស)៖ តារាសម្តែងជនជាតិចិន នាង Vicki Zhao ត្រូវបានដាក់ជំនួស តារាសម្តែងប្រុស​តៃវ៉ាន់ Leon Dai ក្នុងការថតខ្សែភាពយន្តរ៉ូមែនទិក បែបកំប្លែងថ្មីមួយ​ មានចំណងជើងថា «No Other Love» បន្ទាប់ពី Leon Dai បរាជ័យមិនបញ្ជាក់ ពីជំហរនយោបាយរបស់ខ្លួន ឲ្យបានច្បាស់។

នៅក្នុងសេចក្តីថ្លែងការណ៍​របស់ Dai ត្រូវបាននាយក និងអ្នកវិនិយោគមួយចំនួន និយាយ​ថា គាត់មិនផ្តល់ការពន្យល់ ទៅដល់សាធារណជនឲ្យច្បាស់ ពីជំហររបស់ខ្លួនទេ ធ្វើឲ្យគេមានភាពស្រពិចស្រពិល តែចំពោះរឿងនេះ Zhao ក៏ប្រឈមនឹងការរិះគន់ដែរ បន្ទាប់ពីនាងបង្ហោះ​រូបលើ Weibo នៅពេលខ្សែ ភាពយន្តនោះ បានថតចប់កាលពីខែមុន។

ចំពោះបញ្ហា​នេះ Dai និយាយថា ខ្លួនមិនចូលរួម ខាងគណបក្សនយោបាយណាមួយទេ ហើយក៏ទទួលថា ជាអ្នកគាំទ្រឯករាជ្យខាងណាដែរ ប៉ុន្តែទោះជាយ៉ាងណា ក៏តារាប្រុសរូបនេះ ត្រូវបានគេដក ចេញពីការថតបញ្ចប់ខ្សែភាពយន្ត របស់ចិន​រឿង «No Oth​er Love »ទៅហើយ ព្រោះតែគេយល់ថា គាត់មានទស្សនៈទៅរកនយោបាយ តៃវ៉ាន់ច្រើនជាង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង