CamNews

ចោរប្លន់​ទូមាស​នៅ​ផ្សារ​ឃ្លាំង​លើ យក​បានមាសជាង ២០តម្លឹង

ករណីចោរ​ប្លន់​ទូមាស​មួយ​កើត​ឡើង​នៅវេលា​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃ​ទី០៣ខែ​តុលា ឆ្នាំ
​២០១២ នៅក្នុង​ផ្សារ​ឃ្លាំង​លើ សង្កាត់​លេខ១​ក្រុង​ព្រះ​សីហនុ យក​គ្រឿង​អលង្ការ​អស់​ជាង
២០​តម្លឹង ព្រមទាំង​បាញ់​មនុស្ស​បណ្តាល​អោយ​រង​របួស​ធ្ងន់ម្នាក់ វាយ​អោយ​របួស​ស្រាល​ ១
នាក់​។

​ផ្សារ​ឃ្លាំង​លើ សង្កាត់​លេខ១​ក្រុង​ព្រះ​សីហនុ

ប្រភពព័ត៌មានបានអោយដឹងថា ជនរង​គ្រោះ​នៃអំពើ​ប្លន់​នេះ មានឈ្មោះ ​៖ ទី១.​ គង់ តេង
ភេទស្រី អាយុ​៥៧ឆ្នាំ មាន​លំនៅ​ដ្ឋាន​​នៅក្រុមទី១​ភូមិ៣​សង្កាត់​លេខ១​ ជាអាជីវករ​លក់មាស
​ត្រូវបាន​ចោរ ​ប្លន់ ​យក​មាសអស់​៤,៥តម្លឹង ផ្លាកទីន​អស់៤,៥​តម្លឹង។ ទី២.ឈ្មោះ​ណន សុផាត
ភេទ​ស្រី អាយុ​៣៦ឆ្នាំ មាន​លំនៅ​ដ្ឋាន​នៅ​ក្រុមទី១ភូមិ៣​ សង្កាត់​លេខ១ ​ជាអាជីវករ​លក់មាស​
ត្រូវ​ចោរ​ ប្រមូល​យកមាស​អស់​១០,៥ដំឡឹង​ផ្លាកទីន​អស់១០,៥តម្លឹង​។ ទី ៣.ឈ្មោះ​សែន វីរះ
ភេទប្រុស​អាយុ​៣២ឆ្នាំ ដែល​ត្រូវ​ជាក្មួយ​របស់​ម្ចាស់ផ្សា​រ ត្រូវ​ចោរ​បាញ់ចំពោះ​មូយ​គ្រាប់​ របួស
​ធ្ងន់ ហើយ​ត្រូវបាន​សាច់ញាតិ​ដឹក​យក​មកព្យា​បាល​នៅ​ភ្នំពេញ និង ទី៤បុរសវ័យ​ចំណាស់
​ម្នាក់​ជាអ្នក​រត់ម៉ូតូឌុប​ដែល​ត្រូវ​ចោរវាយ​ប្លន់​យក​ ម៉ូតូគាត់​ជិះរត់​នោះ ក៏បាន​ត្រូវ​ចោរ​វាយ​រង
របួសស្រាល​ផងដែរ ។

ទូមាសដែលត្រូវចោរវាយបំបែក និងប្លន់យកមាស

លោក​ឧត្តម​សេនីយ៏ត្រី​តាក វណ្ណថា ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ក៏បាន​ចាត់​វិធាន​ការ
ដឹកនាំ​កំលាំង​ជំនាញ​ទៅកាន់​កន្លែង​កើត​ហេតុ ព្រមទាំង​បន្ត​រុករក​ជនល្មើស​ជា​បន្ទាន់ ក៏ប៉ុន្តែ
ជន​ល្មើសបាន​រត់ចូលព្រៃ គេចខ្លួនដោយសុវត្ថិភាព៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ police