(ព្រះសីហនុ)៖ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសមួយករណី ដោយឃាត់បានជនសង្ស័យប្រុសស្រី ចំនួន៤នាក់ ព្រមទាំងដកហូតកាំភ្លើងកែច្នៃ២ដើម ថ្នាំញៀន២០កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត នៅជាប់ជាមួយក្រុមជនសង្ស័យ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដោយកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ រួមមាន៖ ១.ឈ្មោះ សុក នួនសេរីគីម៉ូ អាយុ២៥ឆ្នា, ២.ឈ្មោះ នូយ សុផល ភេទស្រី អាយុ២០ឆ្នាំ, ៣.ឈ្មោះ នូយ ហឿន អាយុ១៨ឆ្នាំ, ៤.ឈ្មោះ ពៅ ស៊ីនឿន អាយុ១៨ឆ្នាំ។

លោកឧត្តមសេនីយ៍ទោស្នងការ បានបន្តថា ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានដកហូត ថ្នាំញៀនមេតំហ្វេតាមីនចំនួន ២០កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង អាវុធកែច្នៃ២ដើម និងទូរស័ព្ទដៃ៣គ្រឿង។

ក្រោយឃាត់ខ្លួនបានហើយ កម្លាំងនគរបាលបាននាំខ្លួនក្រុមជនសង្ស័យ និងវត្ថុតាង ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី