ភ្នំពេញ៖ គ្រាន់តែចូលមកដល់វិថីសិល្បៈ មិនទាន់បានយូរឆ្នាំស្រួសបួលផង តារាសម្តែងនិយម
ស្លៀកពាក់សិចស៊ី បញ្ចេញដើមទ្រូងគួរឲ្យស្រក់ទឹកមាត់ កញ្ញា ហ្វីហ្វី មានបុរសៗសម្បួរទ្រព្យ និង
មានបុណ្យស័ក្តិខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល ចង់ធានាចិញ្ចឹមស្ទើរគ្រប់គ្នា តែនាងបានបដិសេធ មិន
ទទួលយកតាមការស្នើរសុំ របស់ពួកកន្លង់ៗសាវា ជះលុយជាធ្នាក់ទាក់យកមកកំដរអារម្មណ៍ ទាំង
អស់នោះឡើយ ។ ដោយនាងបានសម្អាងយ៉ាងជាក់ច្បាស់ថា នាងអាចចិញ្ចឹមខ្លួនឯងបាន មិនបាច់
ចាំមានអ្នកណាឧបត្ថម្ភ នាងឡើយ ។

ដោយឡែកថ្មីៗនេះ តារាសម្តែងដើមទ្រូងសិចស៊ីសម្បូរមន្តស្នេហ៍ ហ្វីហ្វី ត្រូវបានអ្នកនៅក្នុងចង្កោម
សិល្បៈ និងជាអ្នកកៀកកិតស្និទ្ធស្នាលជាមួយនាង បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ឲ្យ
ដឹងថា ប៉ុន្មានថ្ងៃមុននេះ ហ្វីហ្វី បានចេញទៅដើរលេងនៅខេត្តបាត់ដំបង ជាមួយប្រុសស្នេហ៍របស់
នាង រយៈពេលពីរបីថ្ងៃ ទើបត្រឡប់មកភ្នំពេញវិញ ហើយនាងបានបន្តដំណើរ ទៅកម្សាន្តនៅមាត់
សមុទ្រក្រុងកំពង់សោម បន្តទៀត។

ពាក់ព័ន្ធនឹងការបង្ហើបប្រាប់ របស់ប្រភពខាងលើគេហទំព័រ LookingTODAY បានទូរស័ព្ទសម្ភាសន៍
ជាមួយស្រីស្រស់ ហ្វីហ្វី ដោយនាង បានទទួលស្គាល់ថា នាងពិតជាបានទៅដើរលេងនៅ ខេត្តបាត់
ដំបង និងកំពង់សោម ពិតប្រាកដមែន។ តែនាងបានបដិសេធថា មិនបានទៅជាមួយប្រុសស្នេហ៍
ដូចដែលគេលើកឡើងនោះទេ ។

ស្រីស្រស់សាច់សគួរឲ្យគ្រឺតខ្នាញ់ កញ្ញា ហ្វីហ្វី បានបញ្ជាក់ប្រាប់គេហទំព័រ LookingTODAYថា "
ខ្ញុំពិតជាបានទៅលេង ខេត្តបាត់ដំបងពិតមែនបង...តែមិនមែនទៅជាមួយប្រុសស្នេហ៍ ដូចគេ
និយាយឡើយ គឺខ្ញុំទៅជាមួយមិត្តភក្តិបីនាក់ ទៅចូលរួមកម្មវិធីជប់លៀង មេប៉េអឹមគាត់ហៅទៅ ។
ឥឡូវនេះ គឺខ្ញុំបានមកលេងកំពង់សោមជា មួយគ្រួសារបន្តទៀត"។

កញ្ញា ហ្វីហ្វី បានឲ្យដឹងថា ការងារសិល្បៈរបស់នាងបច្ចុប្បន្ន គឺមានការមមាញឹកច្រើនគួរសម
ព្រោះនាងត្រូវថតខារ៉ាអូខេឲ្យផលិតកម្ម Diamond Music បន្តបន្ទាប់ ហើយថ្មីៗនេះទើបតែថត
បញ្ចប់បទ "ក្បត់បងព្រោះគេ" របស់ កញ្ញា ឃិត សំម៉ាលីស ៕

ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល