អឺរ៉ុប៖ តាមការអោយដឹងពីសារពត៌មានអឺរ៉ុប បានអោយដឹងថា សព្វថ្ងៃនេះប្រទេសមួយចំនួន
ក្នុងតំបន់អឺរ៉ុបកំពុងជួបវិបត្ដិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ពោលគឺភាពគ្មានការងារធ្វើរបស់ប្រជាពល
រដ្ឋ ជាកត្ដាដ៏ចម្បង ដែលធ្វើអោយតំបន់នេះជូបនូវភាពស្មុគស្មាញខ្លាំង នាំអោយពួកគេសម្រេច
ចិត្ដលក់អវយវៈក្នុងខ្លួនពួកគេ។

មូលហេតុដែលគ្នានការងារធ្វើនេះហើយ ដែលធ្វើអោយមនុស្សក្នុងតំបន់អឺរ៉ុបមួយចំនួនបាន
ប្រកាសលក់ក្រលានរបស់ខ្លួនតាមគេហទំព័រនានា។ លោក Mircov មានអាយុ ៥០ឆ្នាំដែល
មានកូនពីរនាក់ ជាជនជាតិ ស៊ីបៀម៉ុងតេនីហ្ក្រូ បាននិយាយថា លោកបានលក់ក្រលានរបស់
លោកអស់រយះពេល ៦ខែទៅហើយ។ គាត់បានបន្ដថា ការធ្វើបែបនេះវាហាក់បីដូចជាការ
លើកតំកើនទីផ្សារងងឹតយ៉ាងដូច្នោះដែរ តែនេះដោយសារគាត់អស់ការងារធ្វើ ទូរស័ព្ធត្រូវ
បានបិទ ញ៉ាំអាហារបានតែមួយពេលក្នុងមួយថ្ងៃ គឺនំបុ័ងមួយដើមប៉ុណ្ណោះ។

ចំណែកនៅប្រទេស អ៊ីតាលី អេស្បាញ ក្រិច និងរុស្ស៊ីឯណ្ណោះវិញ សា្ថនភាពគ្មានការងារ
ធ្វើ ក៏ជុំរុញអោយប្រជាពរដ្ឋហ៊ានប្រកាសលក់សរីរាង្គរបស់ខ្លួនអោយទីផ្សារងងឹតផងដែរ។
បើតាមការអោយដឹងពីមន្ទីរសុខាភិបាលនៃតំបន់អឺរ៉ុប បានប្រាប់ថា ប្រជាពលរដ្ឋមួយចំនួន
ដោយសារតែគ្មានប្រាក់ចាយវាយប្រចាំថ្ងៃ ពួកគេចំនួនមិនត្រឹមតែហ៊ានលក់ក្រលៀនទេ គឹ
ពូកគេថែមទាំងហ៊ានប្រកាសលក់ទាំង សួត ឆ្អឹង និងឈាមទៀតផង។

គួររំលឹកផងដែរថា សួតមួយគឹទីផ្សារងងឹតហ៊ានទិញក្នុងតម្លៃរហូតដល់ ២៥០,០០០ ដុល្លារ
ឯណោះ។ ទោះបីជាយ៉ាងណាក៏ដោយ យើងសង្ឃឹមយ៉ាងមុតមាំថា សង្គមកម្ពុជា នឹងគ្មាន
រឿងបែបនេះកើតឡើងទេ៕

ដោយ៖ សារិន
ប្រភព៖ nytimes