ព័ត៌មានអន្តរជាតិ ៖ ចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត កើនដល់៩៧ នាក់ហើយ
ខណៈ ៥៨ នាក់ផ្សេងទៀត បានបន្តបាត់ខ្លួន ក្រោយពីមានការវាយប្រហារពីសំណាក់គ្រោះ
ធម្មជាតិកំណាច ខ្យល់ព្យុះពីរលើកផ្ទួនគ្នាៗ កាលពីចុងសប្តាហ៍កន្លងទៅ នៅឯប្រទេសម៉ិច
សិក នេះបើយោងតាមការដកស្រង់អត្ថបទសារព័ត៌មានពីគេហទំព័របរទេស xinhuanet ។

គួរបញ្ជាក់ផងដែរថា ជាមួយនឹងការកើតមានឡើង នូវគ្រោះធម្មជាតិខ្បល់ព្យុះនេះហើយ
បានធ្វើអោយភូមិមួយ មានទីតាំងនៅឯតំបន់ភ្នំ ភាគខាងត្បូងប្រទេស បានជួបនឹងគ្រោះ
ធម្មជាតិរអិលបាក់ដី ដោយនៅក្នុងនោះ បានបណ្តាលអោយក្រុមមនុស្សដល់ទៅ ៥៨ នាក់
បានបន្តការបាត់ខ្លួន។

ដោយឡែក អាជ្ញារធរក្នុងស្រុក ក៏កំពុងតែចេញប្រតិបត្តិការ ក្នុងការជួយសង្គ្រោះរបស់ខ្លួន
ដើម្បីធានាអោយបានថា ការចុះធ្វើកិច្ចអន្តរាគមន៍បានទាន់ពេលវេលា និងកាត់បន្ថយអត្រា
អ្នកស្លាប់តាមតែអាចធ្វើទៅបាន ។ យ៉ាងណមិញ បើតាមការអោយដឹងពីរដ្ឋមន្រ្តីក្រសួង
មហាផ្ទៃ លោក  Miguel Angel Osorio Chong អោយដឹងថា ក្នុងនោះ មនុស្សជាង ៤០០
នាក់ ត្រូវបានក្រុមការងារចុះជួយសង្គ្រោះបានទាន់ពេលវេលា ដោយជម្លៀសចេញទៅរក
ទីទួលមានសុវត្ថិភាព តាមរយៈជើងហោះហើរឧទ្ធម្ភាគចក្រ។

បន្ថែមពីលើនេះ ទីភ្នាក់ងារអាកាសធាតុជាតិ បានគូសបញ្ជាក់អោយដឹងថា កាលពីចុង
សប្តាហ៍កន្លងទៅនេះ ប្រទេសម៉ិចសិក រងផលប៉ះពាល់ជាខ្លាំង បន្ទាប់ពីមានការវាយប្រ
ហារយ៉ាងដំណំ ពីសំណាក់គ្រោះធម្មជាតិខ្បល់ព្យុះពីរលើកផ្ទួនៗគ្នា ដោយនៅក្នុងនោះវាមា
នល្បឿនលឿនដល់ទៅ ១២០ គ.ម ក្នុងមួយម៉ោង ដែលជាចលករញ៉ាំងអោយកើតមានឡើ
ងនូវជំនន់ទឹកភ្លៀង ក៏ដូចជាការរអិលបាក់ដីថែមទៀតផង៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- រកឃើញ សត្វល្អិតចម្លែកពីភពផ្សេង នៅក្នុងបរិយាកាស ភពផែនដី

- នៅសល់តែជាង ៣ ពាន់លានឆ្នាំ ទៀតនោះទេ ពិភពលោក នឹងដល់ថ្ងៃអវសាន
របស់ខ្លួន

- លោក អាហ្សាដ យ៉ាងហោចណាស់ ក៏ត្រូវចំណាយពេល ១ ឆ្នាំ ដើម្បីបំផ្លាញនូវ ឃ្លាំង
អាវុធគីមី
- រស់នៅទាំងភ័យព្រួយ ខណៈប្រឈមនឹងហានិភ័យ ព្រោះក្រពើឡើងគោក តាមជំនន់
ទឹកភ្លៀង (មានវីដេអូ)
- ១៥ នាក់រងរបួស ខណៈមានការផ្ទុះឆេះ នាវាមុជទឹក នុយក្លេអ៊ែរ មួយគ្រឿង

ដោយ ៖ រិទ្ធី
ប្រភព ៖ xinhuanet