ព័ត៌មានអន្តរជាតិ ៖ ទាហានម៉ារីន សហរដ្ឋអាមេរិក ដេលបានចូលរួម សមយុទ្ធយោធា បន្ទុក ដ៏ធ្ងន់ ធ្ងរ ដែលនៅលើស្មា ជាអម្រែករបស់ពួកគេបានធូរស្រាល បន្តិចហើយ ក្រោយពីមានការចូលរួម ក៏ដូច ជាអរគុណជាពិសេស ដល់បទពិសោធន៍បច្ចេកវិទ្យា សម័យ ទំនើប បង្កើត បាន នូវ លាយន្ត ទំហំធំ ជួយសម្រួលដល់ ការលីសែង រួមមានដូចជា ៖ សព្វាវុធ ដែលនៅជាប់នឹងខ្លួន របស់ពួកគេ ។

The Legged Squad Support System ឬ LS3 ត្រូវបានគេ អភិវឌ្ឍន៍ផលិតឡើង សម្រាប់បេក្ខភាព គ្រឿងយន្តនាពេលអនាគត ដ៏ខ្លីខាងមុខនេះ បម្រើអោយ ទ័ពម៉ារីន សហរដ្ឋអាមេរិក ខណៈនឹងមាន ការសាកល្បង សមយុទ្ធយោធា ប្រចាំឆ្នាំ នៅរដ្ឋ Hawaii សហរដ្ឋអាមេរិក ។

ជាមួយនឹងការរចនាម៉ូត និងផលិតឡើងជាពិសេស លាយន្តមួយនេះ មាន សមត្តភាព ដឹក ក៏ដូចជា លីសែងរបស់របរ អាចដាក់នៅពីលើវាបាន មានទម្ងន់ ជិត ២០០ គ.ក និង មានសមត្តភាព ពិសេស អោយអាចធ្វើដំណើរបានដល់ទៅ ២០ ម៉ាយ ដោយពុំបាច់ចាក់ប្រេង ។ ដោយ តំណភ្ជាប់ពិសេស ពី បេក្ខភាព ទ័ពទាហានណាមួយ ជាមួយនឹង LS3 នោះ LS3 នឹងធ្វើដំណើរត្រុកៗតាម ជាប់ពីក្រោយជា និច្ច នៅពេលណា បេក្ខភាពទាហានរូបនោះ ធ្វើចលនា ដើរ ទៅមុខ ដោយប្រើ បច្ចេកវិទ្យា sensor ។ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ រ៉ូបូត មួយនេះ ត្រូវបានគេធ្វើតេស្ត សាកល្បង ជាច្រើនលើកច្រើន សា ក្រោយពីមានការផលិតឡើង ដោយសហគ្រាស រ៉ូបូត Boston Dynamics ៕

<object width="493" height="422" data="http://www.youtube.com/v/SC9rvtQwWRM&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/SC9rvtQwWRM&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ