CamNews

Pele ពេញចិត្ដ Messi ច្រើនជាង Ronaldo

ព័ត៌មានកីឡា៖ អតីតខ្សែប្រយុទ្ធ ជម្រើសជាតិ ប្រេស៊ីលដែលមានវ័យ ៧៤ ​ឆ្នាំហើយនោះ បានលាតត្រ​ដាង​ពីការយល់ឃើញរបស់ខ្លួនចំពោះ កីឡាករឆ្នើមលំដាប់ថ្នាក់ពីភពលោក ទាំង ២ រូប ថារវាងអ្នកទាំង​ពីរ គឺមានម្នាក់ដែលគាត់ពេញចិត្ដនឹងទេព្យកោសល្យប្រសិនបើគាត់ត្រូវជ្រើសរើស។

យោងតាមការចុះផ្សាយរបស់គេហទំព័រ Mirror ពីសម្ដី លោក Pele ឲ្យដឹងថា​ សមត្ថភាព​ទម្រង់​លេងរបស់​អ្នកទាំងពីរ រវាង Messi និង Ronaldo មិនមានចំនុចណាលើសគ្នានោះទេ ដូច្នេះជារឿងមួយលំ​បាកផ​ងដែរ សម្រាប់ការជ្រើសរើស​របស់ អ្នកគាំទ្រ ប៉ុន្ដែបើសម្រាប់គាត់វិញ ប្រសិនមានឱកាសជ្រើស​រើសមែន​នោះ គឺគាត់នឹងរើសយក Messi វិញ ។​

លើសពីនេះទៅទៀតគាត់បានបន្ថែមទៀតថា វាមិនមែនមានន័យថា រវាងអ្នកទាំងពីរ​ គាត់ស្រលាញ់​ Messi ច្រើនជាង Ronaldo នោះទេ ប៉ុន្ដែកាលពីមុនមានមនុស្សជាច្រើនបានសួរគាត់អំពីរឿងនេះដែរ​ ប៉ុន្ដែ​គាត់ពេលនោះ ក៏មិនអាចប្រៀបធៀបគ្នា ហើយបកស្រាយចេញដែរ​ រហូតមកទល់ឥលូវ ទើបគាត់ដឹងថា​ ប្រសិនបើមាន​ជម្រើសមែន គាត់នឹង ជ្រើសយក Messi ។​

ទន្ទឹមនឹងការលើកឡើងដូច្នោះផងដែរ​ លោក Pele ក៏ឆ្លៀតឱកាសពេលនេាះ ឧទ្ទេសនាមកីឡាករវ័យក្មេង ម្នាក់ទៀត ឈ្មោះថា​ Neymar ដែលគាត់រំពឹងទុកថា​ ម្នាក់នេះ នឹងកំពុងតែឈានជើងដើរចូល​គន្លង​ជីវិតដូច Messi និង​ Ronaldo ជាមិនខាននៅថ្ងៃអនាគត់។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror