ក្តៅៗ ៖ កូរ៉េខាងជើងបានចាប់ផ្តើមធ្វើតេស្ដបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីថ្មីមួយគ្រាប់ទៀត ដែលស្រដៀងគ្នាទៅនឹងគ្រាប់មីស៊ីល Scud កាលពីព្រឹកថ្ងៃចន្ទ ហើយវាបានហោះរយៈចម្ងាយប្រហែល ២៨០ ម៉ាយ ហើយធ្លាក់ចូល ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។

នេះជាការធ្វើតេស្ដលើកទី៣ របស់កូរ៉េខាងជើង ក្នុងរយៈពេលបីសប្តាហ៍ ហើយក៏ជាលើកទី១២ របស់ខ្លួនផងដែរ នៅឆ្នាំនេះ ដោយបានបង្ហាញពីការប្តេជ្ញាចិត្តរបស់លោក គីម ជុងអ៊ុន ក្នុងការជំរុញឱ្យមានភាពរីកចម្រើនផ្នែកសមត្ថភាពបច្ចេកទេស ក្នុងរបបដឹកនាំរបស់ខ្លួន និងបន្ដជម្នះនឹងសហគមន៍អន្តរជាតិ។

លោក Yoshihide Suga រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានប្រាប់អ្នកកាសែត នៅក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយថា៖ "ការបាញ់មីស៊ីលផ្លោងនាពេលនេះ គឺជាបញ្ហាដ៏ស្រួចស្រាល់ ដែលប៉ះពាល់លក្ខខណ្ឌសុវត្ថិភាពយន្តហោះ និងនាវា"។ "វាជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែត ចំពោះសេចក្ដីសម្រេច ដែលបានអនុម័ត ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។

លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ខណៈពេលវិលត្រឡប់មកពីកិច្ចប្រជុំរបស់ G-7 នៅក្នុងប្រទេសអ៊ីតាលីវិញ បានឱ្យដឹងថា ប្រទេសជប៉ុននឹងធ្វើការជាមួយសហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់កូរ៉េខាងជើង។ សេតវិមានបាននិយាយថា លោកប្រធានាធិបតី Trump បានថ្លែងសុន្ទរកថាខ្លី អំពីការបាញ់បង្ហោះមីស៊ីលលើកចុងក្រោយបំផុតរបស់កូរ៉េខាងជើង ដែលទន្ទឹមគ្នាជាមួយនឹងថ្ងៃវិស្សមកាលចុងសប្តាហ៍នៃទិវារំលឹកខួបមរណភាពនៃកងប្រដាប់អាវុធ ដែលបានពលី នៅសហរដ្ឋអាមេរិក។

មីស៊ីលនេះ ត្រូវបានបាញ់ផ្លោងរយៈពេលខ្លី ក្រោយម៉ោង ៥:០០ ព្រឹក ត្រូវនឹងម៉ោងក្នុងស្រុក ដែលបាញ់ចេញពីព្រលានយន្តហោះមួយ ក្បែរតំបន់ Wonsan នៅលើឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង នេះបើយោងតាមមេបញ្ជាកងទ័ពប៉ែកប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក។

បញ្ជាការត្រួតត្រាប៉ែកប៉ាស៊ីហ្វិកបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ "មីស៊ីលនេះ ត្រូវបានតាមដានជាប់រហូតរយៈពេល ៦ នាទី រហូតដល់វាធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន"។ បញ្ជាការកងទ័ពនេះ បានបន្ថែមថា ខ្លួនបានធ្វើការវាយតម្លៃពីមីស៊ីលនោះ។ «យើងបន្តតាមដានសកម្មភាពរបស់កូរ៉េខាងជើងយ៉ាងជិតស្និទ្ធ"។

លោក Moon Jae-in ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង បានចេញសេចក្ដីបង្គាប់ឱ្យមានកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្ដិសុខជាតិបន្ទាន់មួយ ដើម្បីពិភាក្សាអំពីការបាញ់ផ្លោងគ្រាប់មីស៊ីលចុងក្រោយបំផុតរបស់កូរ៉េខាងជើង ហើយប្រធានកងឯកភាពរបស់លោក បាននិយាយថា យោធារបស់កូរ៉េខាងត្បូង កំពុងត្រៀមខ្លួនយ៉ាងពេញលេញជាស្រេច»។

មុនពេល ការបាញ់បង្ហោះមីស៊ីលលើកចុងក្រោយបំផុតនេះ លោក Jim Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយថា សង្រ្គាមជាមួយកូរ៉េខាងជើង ប្រហែលជាប្រភេទសង្រ្គាមដ៏អាក្រក់បំផុតនៃការប្រយុទ្ធគ្នា ក្នុងឆាកជីវិតរបស់មនុស្សភាគច្រើន»។

ប្រទេសកូរ៉េខាងជើង បានគំរាមកំហែងដល់សហរដ្ឋអាមេរិក ដោយអាវុធនុយក្លេអ៊ែររបស់ខ្លួនប៉ុន្តែអាវុធធម្មតារបស់ខ្លួន អាចបង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធំ នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាកន្លែង ដែលប្រជាជនចំនួនពាក់កណ្តាល រស់នៅក្នុងតំបន់ទីក្រុងសេអ៊ូល ដែលនៅក្នុងជួរនៃការបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង។

លោក Matti បានប្រាប់ CBS News នៅក្នុងកម្មវិធី “Face the Nation” កាលពីថ្ងៃអាទិត្យថា៖ «បន្ទាត់ខាងក្រោម គឺវានឹងក្លាយជាសង្រ្គាមដ៏មហន្តរាយមួយ ប្រសិនបើការធ្វើតេស្ដគ្រាប់មីស៊ីលនេះ ប្រែក្លាយទៅជាការប្រយុទ្ធគ្នា ហើយប្រសិនបើយើងមិនអាចដោះស្រាយស្ថានភាពនេះ តាមរយៈមធ្យោបាយការទូតបាន"។

លោក គីម បានជំរុញទៅមុខ ជាមួយនឹងកម្មវិធីអាវុធរបស់ខ្លួននៅក្នុងអត្រាមួយ ដែលធ្វើឱ្យក្រុមអ្នកវិភាគ និងអ្នកធ្វើគោលនយោបាយ មានការភ្ញាក់ផ្អើល ដោយលោក បានបញ្ជាឱ្យបាញ់គ្រាប់រ៉ុក្កែតប្រភេទផ្សេងគ្នាដើម្បីបង្ហាញពីមហិច្ឆតារបស់ខ្លួនថា គ្រាប់មីស៊ីលឆ្លងទ្វីបរបស់ខ្លួន មានសមត្ថភាពឈានដល់ទ្វីបដីគោករបស់សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ washingtonpost