ព័ត៌មានអន្តរជាតិ ៖ Nasser al-Bahri ដែលធ្លាប់ជាអង្គរក្សផ្ទាល់ខ្លួនមេដឹកនាំក្រុមភារវកម្មផ្តាច់ការ Osama Bin Laden នោះ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ដោយ សារតែ ជម្ងឺរាំរ៉ាំ អស់រយៈ កាលយូរកន្លងមក នេះបើយោងតាមប្រភពក្រុមវេជ្ជបណ្ឌិត ពី ប្រទេស យេម៉ែន គូសបញ្ជាក់ដល់ សារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។

ប្រភពអោយដឹងថា លោក Bahri ដើមកំណើត ជនជាតិយេម៉ែននោះបានស្លាប់បាត់បង់ជីវិតអំឡុង ថ្ងៃសៅរ៍កន្លងទៅនេះ នៅឯមន្ទីរពេទ្យក្នុងស្រុក នាទីក្រុង Mukalla ខណៈលោកមានវ័យប្រមាណ ជាង ៤០ឆ្នាំ ។ លោក Bahri ដែលធ្លាប់ត្រូវបានស្គាល់ឈ្មោះម្យ៉ាង ទៀត Abu Jandal នោះ លោក ធ្លាប់បម្រើការជាអង្គរក្សផ្ទាល់ខ្លួន មេដឹកនាំក្រុមភារវកម្មផ្តាច់ការ Osama Bin Laden ពោល ធ្វើជា អ្នកបើករថយន្ត កាលពីមានវត្តមាននៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ។

របាយាការណ៍ បញ្ជាក់អោយដឹងថា ៖ លោកBahriត្រូវបានដោះលែងអោយមានសេរីភាពឡើងវិញ ពីពន្ធនាគារ Guantanamo រួចបញ្ជូនទៅកាន់ដីកំណើត ប្រទេស យេម៉ែនវិញ អំឡុងឆ្នាំ ២០០៨ ។ លោកធ្លាប់ជាប់ពាក់ព័ន្ធនឹងការវាយប្រហារភារវកម្ម នៅតាមបណ្តាប្រទេសមួយចំនួន រួមមានដូច ជា Bosnia, Somalia និង Afghanistan ជាដើម អំឡុងទសវត្សឆ្នាំ ១៩៩០ ។ នៅក្នុងកិច្ចសម្ភាសន៍ ជាមួយនឹងបណ្តាញសារព័ត៌មាន ប៊ីប៊ីស៊ី លោក Bahri ព្រមានអោយដឹងថា យុវវ័យ យេម៉ែន ងាយ នឹងរងគ្រោះជាខ្លាំង ពីការល្បួងចិត្តអោយចូលក្រុម សកម្មប្រយុទ្ធ ភារវកម្ម ជ្រុលនិយម ។ គួររំឮក ថា មេដឹកនាំភារវកម្ម ផ្តាច់ការ លោក Bin Laden ត្រូវបានសម្លាប់ដោយកងកម្លាំងពិសេសសហរដ្ឋ អាមេរិក អំឡុងការវាយឆ្មក់ នៅក្នុងទីក្រុង Abbottabad ប្រទេស ប៉ាគីស្ថាន ខែ ឧសភា ឆ្នាំ២០១១ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី