CamNews

Arsene Wenger កំពុងតែឆ្ងល់ ហេតុអ្វីបានជា Chelsea លក់ Petr Cech ងាយស្រួលម្ល៉េះ

ព័ត៌មានកីឡា៖ អតីតកីឡាករចាំទីវ័យចំណាស់ របស់ Chelsea ដែលត្រូវបានផ្ទេរទៅកាន់​ក្លឹប Arsenal កាលពីរដូវកាលមុន នោះបានធ្វើឲ្យ Arsene Wenger ជាប់ចិត្ដជាខ្លាំង ខណៈដែលគាត់បែជាមានការងឿង​ឆ្ងល់ ហេតុអ្វីបានជា​ Chelsea មានការសម្រេចចិត្ដលក់ គេមកឲ្យគាត់ ដោយងាយស្រួលម្ល៉េះ។

កន្លងមក Petr Cech ត្រូវបានលោក Jose Mourinho មានការរឹងថ្លៃជាខ្លាំងក្នុង តម្លៃខ្លួន ១០.៩ លានផោន​គឺមិនព្រមលក់ជាដាច់ខាត ប៉ុន្ដែ​ត្រូវលោក Roman Abramovich ប្រធានក្លឹប Chelsea បដិសេធច្រាន​ចោល ដោយជំនះនៃការលក់ក្នុងតម្លៃនោះ ទើប Arsenal មានឱកាសផ្ទេរចេញ។

Wenger បានថ្លែងថា » ខ្ញុំបានជួបជាមួយនឹង Petr Cech គាត់ក៏បានប្រាប់ខ្ញុំថា គាត់យល់ព្រមនឹងតម្លៃខ្លួន ប៉ុណ្ណឹង ហើយខ្ញុំក៏បានយល់ព្រមផងដែរ ទៅតាមសំណើរបស់គាត់។ ក្រោយមកទៀត គាត់ក៏បាន​បញ្ជាក់​ទៅកាន់ ថ្នាក់ដឹកនាំកំពូល តែម្ដង។ ក្រោយពេលដែលគាត់ ចូលមកកាន់ Arsenal ក្លឹបនៅពេលនោះ ហាក់ដូចជា​មានកម្លាំងខ្លាំង ដូចប្រវត្ដិកន្លងមកកាលពីឆ្នាំ ២០០៤ យ៉ាងអ៊ីចឹង ។ គាត់ពិតជាកីឡាករ ដែលមានសមត្ថភាព មួយរូប ដែលអាចជួយឲ្យ Arsenal មានឱកាសឡើងដល់កំពូលតារាងឡើងវិញ សម្រាប់លទ្ធ​ផលប្រកួត ប្រកួត ស្អែកនេះ ប៉ះជាមួយ Tottenham »។

ជាការពិតណាស់ថា Arsenal បច្ចុប្បន្ន កំពុងតែអង្គុយលើលំដាប់លេខរៀងទី២ បន្ទាប់ពី Man City ជាមួយនឹងពិន្ទុ ២៥ ដូចគ្នា ប្រសិនជា ក្រុមអាចយកឈ្នះ មួយការប្រកួតទៀត នោះនឹងអាចឡើង ដល់ចំណុចកំពូល ជាមិនខាន។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailystar