ក្រុមអ្នកគេចពន្ធមួយក្រុមបានត្រូវចាប់ខ្លួន ក្រោយពីបាននាំចូលខុសច្បាប់នូវស្មាតហ្វូនជំនាន់ថ្មី
របស់ Apple ពីហុងកុង ចូលមកកាន់ប្រទេសចិន ដោយការរុំស្មាតហ្វូនទាំងនោះជុំវិញខ្លួន។

យោងតាម People Daily បន្ទាប់ពី Apple បានដាក់លក់ជាផ្លូវការ iPhone 7 និង iPhone 7 Plus
ត្រូវបានក្រុមឈ្មួញផ្សារងងឹត រកផ្លូវនាំចូលទៅកាន់ប្រទេសចិន។ កាលពីថ្ងៃទី ១៦កញ្ញា អ្នកដំណើរ
ម្នាក់ត្រូវបានបុគ្គលិកគយក្នុងតំបន់ Shenzhen ឃាត់ខ្លួន ដោយសារតែជននេះនាំយក iPhone 7
៥គ្រឿងចូលស្រុកដោយមិនមានការអនុញ្ញាត។

ក្នុងថ្ងៃដដែល ការិយាល័យសន្តិសុខនៅក្នុងតំបន់ដដែលបានឃាត់ទុកស្មាតហ្វូនជំនាន់ថ្មីរបស់
Apple ចំនួន ៤៤គ្រឿង ពីអ្នកដំណើរ ១០នាក់ផ្សេងទៀត។ ៣ម៉ោងក្រោយមក បុគ្គលិកគយរបស់
ចិន ក៏ប្រមូលបាន iPhone 7 និង 7 Plus ចំនួន ១៩០គ្រឿង ពីមនុស្ស ៧នាក់។ ក្រុមនេះបានយក
ស្មាតហ្វូនទាំងនេះចេញពីស្រោម រួចរុំនឹងស្កុតជុំវិញខ្លួន និងជើង។ល។ ដើម្បីបន្លំភ្នែកបុគ្គលិក
គយ។

យោងតាមការិយាល័យគយរបស់ចិន ថ្ងៃដំបូងនៃការដាក់លក់ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple គេ
ចាប់បាន iPhone 7 គេចពន្ធចំនួន ៤០០គ្រឿង ហើយតម្លៃសរុបរបស់វា ប្រមាណជា ៤៥០.០០០
ដុល្លារអាមេរិក។ បណ្ដាស្មាតហ្វូនដែលមានប្រភពមកពីក្រុងហុងកុងទាំងនេះ ត្រូវបានគេនាំចូល
ដោយគេចពន្ធ។

យោងតាមច្បាស់របស់ប្រទេសចិន អ្នកដែលចូលស្រុកចិន គឺមានសិទ្ធិយកតាមខ្លួននូវទូរស័ព្ទ
ចំនួនតែមួយគ្រឿងប៉ុណ្ណោះ ហើយបើលើសពីនេះនឹងត្រូវបានចោទប្រកាន់ថាគេចពន្ធ។ ស្មាត
ហ្វូន iPhone 7 ចំនួន ៤០០គ្រឿងខាងលើ តាមគម្រោងនឹងត្រូវបានយកទៅដាក់លក់ដេញថ្លៃ។

ស្ថានភាពគេចពន្ធ iPhone ពីក្រុងហុងកុងចូលប្រទេសចិន មានកើតឡើងច្រើននៅរៀងរាល់ពេល
Apple ដាក់លក់ស្មាតហ្វូនថ្មី។ មុននេះ ក្រុមហ៊ុន Apple តែងលក់ iPhone ថ្មីនៅហុងកុង មុនប្រទេស
ចិន ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ហុងកុងនិងចិន ដាក់លក់ iPhone ថ្មី ក្នុងពេលដូចគ្នា ប៉ុន្តែ តម្លៃ
ខុសគ្នាច្រើន ពោលគឺ iPhone 7 កំណែស្ដង់ដានៅហុងកុង មានតម្លៃប្រហែល ៧១៧ដុល្លារអាមេរិក
ចំណែកនៅប្រទេសចិន វាមានតម្លៃ ៨០០ដុល្លារអាមេរិក។ ដោយសារតែមានតម្លៃខុសគ្នាបែបនេះ
ហើយ បានជាមានឈ្មួញជាច្រើនបានស្វែងរកវិធីគេចពន្ធដើម្បីបានចំណេញ៕

ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ Daillymail