ព័ត៌មានអន្តរជាតិ ៖ សេះសម្លាប់មនុស្សច្រើនសន្ធឹក នៅក្នុងប្រទេសអូស្ត្រាលី ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ បើធៀបទៅនឹងការសម្លាប់មនុស្សដោយពពួកសត្វមានពិសទាំងអស់នៅក្នុង ប្រទេស គឺការសម្លាប់ដោយសត្វសេះមានតួរលេខច្រើនជាង។

សាស្រ្តាចារ្យ Dr Ronelle Welton ពី The University of Melbourne ប្រទេស អូស្ត្រាលី ទម្លាយការ ពិតដ៏មិននឹកស្មានដល់ខាងលើ បន្ទាប់ពីធ្វើការវិភាគទៅលើទិន្នន័យចេញចូលមន្ទីរពេទ្យ។ ចាប់ គិតពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៣ តួរលេខជនរងគ្រោះស្លាប់ដោយសារតែការវាយប្រហារពីសត្វ សេះមានដល់ទៅ ៧៤នាក់ បានស្លាប់បាត់បង់ជីវិត ខណៈពពួកសត្វទិច និងខាំ ដែលជាពូជសត្វ ដ៏គ្រោះថ្នាក់បំផុតនោះ រួមមានដូចជា ពស់ និងឃ្មុំ នោះសម្លាប់មនុស្សអស់ត្រឹមតែ ២៧នាក់ តែ ប៉ុណ្ណោះ អំឡុងពេលដូចគ្នានេះដែរ សត្វពីងពាង ពុំមានរបាយការណ៍ថាបានវាយប្រហារមនុស្ស ស្លាប់នោះទេ ។ សាស្ត្រាចារ្យ Dr Welton បំភ្លឺឲ្យដឹងថា របកគំហើញនៃការសិក្សាស្រាវជ្រាវ ត្រូវ បានបោះពុម្ភផ្សាយនៅលើ Internal Medicine Journal ដែលជាការសិក្សាផ្តោតជាសំខាន់ទៅលើ ហានិភ័យនៃការវាយប្រហារពីសំណាក់សត្វមានពិសខ្លាំងបំផុត នៅក្នុងប្រទេសអូស្ត្រាលី ដែល ជាពពួកសត្វ ទិច ឬ ខាំ តែជាភាពភ្ញាក់ផ្អើល បែរជារកឃើញតួរលេខមនុស្សស្លាប់ ដោយសារតែ សត្វសេះច្រើនជាងគេទៅវិញ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី