CamNews

មាស សុខសោភា រំពឹងផ្ទុះអាល់ប៊ុម ទោលថ្មី ជាស្នាដៃកវី សោម ​ដូរ៉េ ខំធ្វើឡើងជិត១ឆ្នាំ

(ភ្នំពេញ)៖ តារាចម្រៀងដែលទើបតែប្រកាសថា ឈប់ច្រៀងបទចម្លងពីបរទេស អ្នកនាង មាស សុខសោភា បាននឹងកំពុងតែចេញអាល់ប៊ុមម្នាក់ឯង ជាលើកទី៤ បន្ទាប់ពីជ្រកកោនក្នុងផលិតកម្ម ថោន ជាច្រើនឆ្នាំ នឹងនៅតែទទួលបានភាពល្បីល្បាញ តាមរយៈបទចម្រៀងនានា ដែលនិពន្ធដោយកវីល្បីៗ ក្នុងផលិតកម្មនេះ ។

មាស សុខសោភា ជាតារាចម្រៀងស្រីម្នាក់ មានអាទិភាពជាងគេ គឺច្រៀងពីរផលិតកម្មតែម្នាក់ឯង ពោលផលិតកម្ម «ខេមត្រាក់» ជាមួយ ឌីជេ ក្ដិប និង ផលិតកម្ម «ថោន» តែកេរ្តិ៍ឈ្មោះរបស់នាង ក៏មិនស្ទុះលោតខ្លាំងអាចប្រជែង ឱក សុគន្ធកញ្ញា បានដែរ ប៉ុន្តែក៏នៅមានបទល្បីមួយៗ ចេញជាហូរហែមិនចាញ់តារាល្បី លំដាប់កំពូលនោះទេ ។

ថ្មីៗនេះ ផលិតកម្ម ថោន បានត្រៀមចេញអាល់ប៊ុមទោលឲ្យ មាស សុខសោភា ជាអាល់ប៊ុមចម្លែកជាងអាល់ប៊ុមមុនៗ ក្នុងអាជីពអ្នកចម្រៀងរបស់នាង ព្រោះអាល់ប៊ុមនេះ អ្នកចម្រៀងម្នាក់ អ្នកនិពន្ធម្នាក់ មានន័យថា solo អ្នកចម្រៀង solo អ្នកនិពន្ធ ។ ក្នុងបទចម្រៀងរបស់នាង ក៏មានតារាសម្ដែងស្រីដ៏ល្បីល្បាញ អ្នកនាង ស្វែង សុជាតា មកចូលរួមសម្ដែងទៀតផង គឺក្នុងបទចម្រៀង «ខ្យល់អាកាស» ។

លោក សោម ដូរ៉េ អ្នកនិពន្ធអាល់ប៊ុមទាំងមូល បាននិយាយប្រាប់ Khmer TALKING ថា «អាល់ប៊ុមពិសេសនេះ រៀបចំឡើងជិតមួយឆ្នាំឯណោះ ព្រោះត្រូវឆ្លងជាច្រើន ដំណាក់កាលជាច្រើន មុននឹងត្រៀមចេញលក់ នៅដើមឆ្នាំ២០១៦ខាងមុខនេះ​។ អ្វីដែលសំខាន់ លោកបានសម្រិតសម្រាំង ស្នាដៃពិសេសៗ សម្រាប់ មាស សុខសោភា ដូចអ្វីដែលលោកធ្លាប់បាន ធ្វើពីមុនមក ដូចបទ "លើលោកនេះខ្ញុំស្រឡាញ់ម៉ាករបស់ខ្ញុំជាងគេ" និង បទ "ស្នេហ៍អាថ៍កំបាំង" ជាដើម ដែលសុទ្ធសឹងជាបទធ្វើឲ្យ​មាស សុខសោភា ល្បីល្បាញរហូត ទៅណាឮតែបទចម្រៀងនេះ »។

អាល់ប៊ុមពិសេសនេះ លោកតាំងចិត្តថា ធ្វើឲ្យ មាស សុខសោភា ល្បីល្បាញក្នុងរសជាតិថ្មី ខុសពីមុនមួយទៀត ដូចបទ «ទឹកភ្នែកមួយរយគីឡូ» និង បទ «មនុស្សឯកាម្នាក់នេះរស់បានមួយថ្ងៃទៀតហើយ» សុទ្ធសឹង តែប្លែកសម្រាប់ មាស សុខ សោភា ទាំងអស់ ។ អាល់ប៊ុមទោល មាស សុខសោភា នេះ​រៀបចំមុនអាល់ប៊ុម សុគន្ធ នីសា យូរហើយ តែដោយសារ នីសា វិលត្រឡប់ទៅទ្រនំចាស់វិញ(ផលិតកម្មហង្សមាស) ផលិតកម្ម ថោន ក៏សម្រេចចិត្តចេញបទចម្រៀង ឲ្យ នីសា មុន ព្រោះថតទុករួចរាល់អស់ហើយ មិនអាចទុកចោលឲ្យខាតទេ ព្រោះក្នុងមួយអាល់ប៊ុមចំណាយលុយ រាប់ពាន់ដុល្លារឯណោះ។

ចំណែកឯ មាស សុខសោភា វិញ ហាក់មានក្ដីរំពឹងខ្ពស់ក្នុងអាល់ប៊ុមថ្មី​ ក្នុងផលិតកម្មថោន​ ព្រោះនាងជឿជាក់លើ សោម ដូរ៉េ កវីនិពន្ធវ័យក្មេង ​មានសមត្ថភាពខ្ពស់ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី