CamNews

ក្រុមគ្រូពេទ្យរកឃើញនៅអ្នកឃុំសំបួរ ៤នាក់ផ្ទុកមេរោគអេដស៍​ ក្រោយទទួលព័ត៌មានថា មាន១៤នាក់ផ្ទុក HIV

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ខេត្តកណ្តាល និងមន្រ្តីសុខាភិបាល បាននិយាយថា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានអ្នកភូមិពាម ឃុំសំបួរ ស្រុកមុខកំពូល ខេត្តកណ្តាល ប្រមាណ២៤១នាក់ បាននាំគ្នាសម្រុកទៅធ្វើតេស្តឈាមរកមេរោគអេដស៍ នៅមណ្ឌលសុខភាពឃុំ ក្នុងនោះមានអ្នកភូមិ៤នាក់ ត្រូវបានរកឃើញថាមានផ្ទុកមេរោគអេដស៍។

ការសម្រុកទៅធ្វើតេស្តឈាមរបស់អ្នកភូមិនាពេលនេះ បានធ្វើឡើងបន្ទាប់ពី ប្រជាពលរដ្ឋភូមិពាម១៤នាក់ ត្រូវបានមន្ទីរពេទ្យសម្តេចឪ នៅរាជធានីភ្នំពេញ ពិនិត្យឃើញថា បានឆ្លងមេរោគអេដស៍ ដែលគេសង្ស័យថា កើតឡើងស្រដៀងគ្នាទៅនឹងករណីឆ្លងអេដស៍ នៅភូមិរកា ខេត្តបាត់ដំបង។

លោកវេជ្ជបណ្ឌិត លី ពេងសុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង នឹងជំងអេដស៍ សើស្បែក និងកាមរោគ បានប្រាប់ Fresh News ឱ្យដឹងថា បន្ទាប់ពីមានដំណឹងពលរដ្ឋ១៤នាក់ត្រូវបានរកឃើញថា មានផ្ទុកមេរោគអេដស៍នោះ នៅព្រឹកមិញ(ថ្ងៃទី២២ ខែកុម្ភៈ) មន្រ្តីសុខាភិបាល បានទៅធ្វើតេស្តឈាមដល់អ្នកភូមិ ហើយបានរកឃើញថា មានមនុស្ស៤នាក់ មានផ្ទុកមេរោគអេដស៍ ប៉ុន្តែមិនទាន់ដឹងថា ៤នាក់នោះស្ថិតនៅក្នុងចំណោមអ្នកទាំង១៤នាក់នោះ ឬយ៉ាងណាទេ។

លោក ពេងសុន បានបញ្ជាក់ថា «នៅព្រឹកមិញ ក្នុងចំណោម២៤១នាក់ យើងបានរកឃើញអ្នកមានផ្ទុក៤នាក់ ប៉ុន្តែ៤នាក់នោះ យើងមិនទាន់ផ្ទៀងផ្ទាត់នៅឡើយទេ ថាពួកគាត់នៅក្នុងចំណោមអ្នកមុន (១៤នាក់) ឬយ៉ាងណា ហើយយើងនឹងធ្វើការផ្ទៀងផ្ទាត់ទៀត»។

លោក លី ពេងសុន បានអះអាងថា ខាងសុខាភិបាលនឹងបន្តធ្វើតេស្តឈាមជូនប្រជាពលរដ្ឋនៅភូមិនេះតទៅទៀត ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ប៉ុន្តែលោកថា រហូតដល់រសៀលនេះ ចំនួនអ្នកភូមិដែលមកធ្វើតេស្តបានថយចុះហើយ។ យ៉ាងណាក៏ដោយ លោកមិនទាន់បញ្ជាក់អំពីមូលហេតុថាដូចទៅនឹងករណីភូមិរកា ឬយ៉ាងណានៅឡើយទេ ដោយអះអាងថា នឹងស្រាវជ្រាវតទៅទៀត។

កាលពីចុងឆ្នាំ២០១៤ នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងមានករណីនៃការឆ្លងមេរោគអេដស៍ទៅលើមនុស្សប្រមាណ២៣៨នាក់ ក្នុងមួយរយៈពេលខ្លីប៉ុណ្ណោះ ដែលក្រោយមកត្រូវបានសមត្ថកិច្ចរកឃើញថា ករណីនេះបង្កមកពីពេទ្យប្រចាំភូមិម្នាក់ ឈ្មោះ យ៉ែម ជ្រិន ហើយពេលនេះ តុលាការ​ខេត្តបាត់ដំបងបាន​ផ្តន្ទាទោសពេទ្យភូមិ ឲ្យ​ជាប់ទោស​២៥​ឆ្នាំ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី