ភ្នំពេញ៖ តារាសម្តែង និង ជាតារាចម្រៀងទើបទ្បើងកូដកញ្ញា គង់ ចាន់រដ្ឋា បន្ទាប់ពីវិលត្រទ្បប់ពីការ ច្រៀងនៅសហរដ្ឋអាមេរិក មកដល់ស្រុកខ្មែរមិនទាន់ បានប៉ុន្មានផងថ្មីៗនេះស្រាប់តែ មានព័ត៌មានថា តារាស្រីរូបនេះហាក់ មានការវាយឭកខ្ពស់ជាង កាលពីនៅស្រុកខ្មែរមិនទាន់ បានចាក់ចេញទៅច្រៀង និង សម្តែងនៅសហរដ្ឋអាមេរិក។ ប៉ុន្តែព័ត៌មាន នេះត្រូវបានម្ចាស់ខ្លួនបដិ សេធថា ពុំមែនជាកាពិតទេ គឺជារឿងច្រណែនឈ្នៀនេះ តែប៉ុណ្ណោះ។

ស្សនិកជននៅចាំបានថា កាលពីអំឡុងខែមីនា កន្លងទៅ បុប្ផារូបស្រស់ ដុះចេញពី ទឹកដី ខេត្តសៀម រាប កញ្ញា គង់ ចាន់រដ្ឋា បានរៀបចំខោអាវដាក់វ៉ាលីសអូស ឡើងយន្តចេញទៅសម្តែងនិងកើបលុយ នៅអាមេរិករហូត មានការសរសើរ ថា នាងជាតារាថ្មី តែមានឱកាសបានទៅ សម្តែងនៅអាមេរិកដល់ ទៅ៣ខែ។ ប៉ុន្តែទន្ទឹមគ្នានេះក្រេាយពេលនាងត្រទ្បប់ មកពីអាមេរិកយ៉ាងស្ងាត់ៗ មកដល់ស្រុកខ្មែរ មិនទាន់បាន១ ខែផងក៏ស្រាប់តែ មានដំណឹងថា រដ្ឋា កំពុងមានចរិកវាយឭកខ្ពស់ និង ឆ្មើងឆ្មៃដាក អ្នកសិល្បៈដូចគ្នា។

បើតាមប្រភពពីរង្វង់អ្នកសិល្បៈជិតដិតកញ្ញា គង់ ចាន់រដ្ឋា បានបង្ហើបប្រាប់ LookingTODAY ថា គង់ ចាន់រដ្ឋា ពេលបានទៅដល់អាមេរិក ហើតត្រទ្បប់មកដល់ស្រុកខ្មែរវិញ នាងក៏ចាប់ផ្តើមធ្វើឬកពារឆ្មើង ឆ្មៃដាក់គេឯងពិសេសគឺ អ្នកសិល្បៈដូចគ្នា។ ប្រភពបានបន្តថា ការវិលត្រទ្បប់ពីអាមេរិក មកដល់ស្រុក ខ្មែរដេាយស្ងប់ស្ងាត់ពីសំណាក់ កញ្ញា គង់ ចាន់រដ្ឋា អាចជាចេតនារបស់នាង ចង់លាក់បាំងអ្វីមួយ មិនឲ្យទស្សនិកជនបានដឹង។

ប្រាប់គេហទំព័រ LookingTODAY តាមសាអេទ្បិចត្រូណិចនាព្រឹកថ្ងៃនេះកញ្ញា គង់ ចាន់រដ្ឋា បានឲ្យដឹង ថា ចំពោះរឿងគេនិយាយថា ខ្ញុំវាឬកនោះគឺអត់ទេ! តើអ្នកណាគេនិយាយ? ជារឿងរបស់មនុស្សពូ កែ ច្រណែនតែប៉ុហ្នឹងហើយ។ ខ្ញុំក៏សូមបញ្ជាក់ថា ចរិកពីដើមរបស់ខ្ញុំម៉េច គឺនូវតែដដែលគឺពុំដែលគិតរឿង តំទ្បើងឬកពារឆ្មើង ឆ្មៃដាក់នណាម្នាក់ទេ។

តារាសម្តែង និង ចម្រៀងកញ្ញា គង់ ចាន់រដ្ឋា បានបន្តថា ការដែលនាងមកពីអាមេរិកស្ងាត់ ស្ងាមនោះ មកពីនាងរវល់ហើយណាមួយ ម្តាយឈឺដូច្នេះពេលត្រទ្បប់មកវិញ មិនបានប្រាប់ឲ្យនណាដឹង។ ម្យ៉ាង ទៀតនាងគ្មានចេនាចង់លាក់បាំង អ្វីមួយពីទស្សនិកជនទ្បើយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល