ព័ត៌មានកីឡា៖ Floyd Mayweather ដែលគ្មានប្រវត្ដិធ្លាប់ភ្លក្សរស់ជាតិថា ចាញ់ទាល់តែសោះ ហើយត្រូវបានគេស្គាល់ថា ជាកីឡាករដែលមានជំនាញ ខាងការពារ ព្រមទាំងវៃឆ្លាតទៀតនោះ ក៏ចេះមានការភ្ញាក់ផ្អើលនឹង សមត្ថភាពគូរប្រកួតដ៏ខ្លាំងរបស់ខ្លួន ខាងមុខផងដែរ ខណៈដែលកីឡាករ ចោទសំនួរថា តើប៉ាក់គីអៅ ពិតជាអាចស៊ូ នឹងស្វែងយល់ពីក្បាច់របស់គាត់ពិតប្រាកដមែន ទេ?

យោងតាមប្រភពគេហទំព័ត៌អន្ដរជាតិមួយ បានបង្ហាញឲ្យដឹងថា Floyd Mayweather ក៏ស្រាប់តែមានការភ្ញាក់ផ្អើលនឹង សមត្ថភាព របស់ ប៉ាក់គីអៅ ខណៈដែលកីឡាករ បានចោលសំណួរមួយថា តើ ប៉ាក់គឺអៅ ពិតជាអាចស៊ូ នឹងការប្រកួតនេះ បានមែនដែរឬទេ? ការលើកឡើងដូច្នេះ មិនមែនមានន័យថា គាត់មិនដឹងទេថាតើ ប៉ាក់គីអៅ ពិតជាអាចស៊ូនឹងការប្រកួត ហើយឆាប់យល់ពីក្បាច់នៃការប្រើរបស់គាត់ ប៉ុន្ដែសម្រាប់គាត់គឺ ពិតជា អាចឆាប់យល់ នឹងទទួលបាននូវភាពច្បាស់លាស់ពីក្បាច់របស់ ប៉ាក់គីអៅ វិញ។

ប៉ាក់គីអៅ ត្រូវបានគេស្គាល់ថា ជាកីឡាករដែល អាចប្រើប្រាស់កណ្ដាប់ដៃ វៃ ដក មានភាពរហ័ស ហើយធ្ងន់ អាចនិយាយបានថា មានសមត្ថភាព ដែល បទពិសោធន៍ Floyd មិនធ្លាប់បានជួបប្រទះទាល់តែសោះ។

ទន្ទឹមនឹងការលើកឡើងនេះផងដែរ Foloyd បានបន្ដទៀតថា គាត់ក៏បានស្គាល់ពីក្បាច់វ៉ៃរបស់ ប៉ាក់គីអៅ ផងដែរ ថាគេអាចប្រើកណ្ដាប់ដៃ ម៉ាត់ឆ្វេង ស្ដាំបានល្អ ប៉ុន្ដែត្រូវចាំថា ប៉ាក់គីអៅ នឹងជួបជាមួយ ម្ចាស់កណ្ដាប់ដៃមហាកម្លាំង ។ គាត់នឹងដឹងច្បាស់ពីក្បាច់ផ្ដួលដៃគូរប្រកួត ខណៈដែលគាត់បានប្រកួតជាមួយ មួយរយៈពេល ។ អាចនិយាយបានថា គាត់គឺជាកីឡាករដែលមានភាពវៃឆ្លាត ហើយការប្រកួតនាពេលខាងមុខនេះ គឺគាត់មានទំនុកចិត្ដថា មិនឲ្យប៉ាក់គីអៅ រួចផុតពីទឹកទី ៥ នោះឡើយ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ .abs-cbnnews