ព័ត៌មានអន្តរជាតិ ៖ កាលពីថ្ងៃម្សិលមិញនេះ ទីភ្នាក់ងារ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចេញ អត្ថបទសារព័ត៌មាន អោយដឹងថា រដ្ឋមន្រ្តីក្រសួងការពារប្រទេសថៃ បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ ងារសារព័ត៌មានជាតិ និង អន្តរជាតិ អោយដឹងថា មេដឹកនាំ តវ៉ាបាតុកម្ម ១៩ រូប ត្រូវចាប់ឃាត់ ខ្លួន បន្ទាប់ពីសាលដឺកា បានចេញជាផ្លូវការ ។ គួររំឭកផងដែរថា ក្នុងចំណោម មេដឹកនាំទាំង១៩ រូបនោះ គឺសុទ្ធសឹងតែជាមេដឹកនាំ លេចធ្លោ ដែលមានប្រមុខដឹកនាំ លោក ស៊ូថេប ថុងស៊ូបាន។

លោក Chalerm Yoobamrung ជារដ្ឋមន្រ្តីផ្លូវការម្នាក់ បានអះអាងបន្តអោយដឹងថា នឹងមានការ សន្យាថា គ្មានអំពើហឹង្សាណាមួយកើតឡើងនោះទេ អំឡុងពេលចេញប្រតិបត្តិការចាប់ឃាត់ខ្លួន មេដឹកនាំ ទាំង ១៩ នាក់នោះ ។ គួរបញ្ជាក់ផងដែរថា មេដឹកនាំ ក្រុមបាតុករ ដ៏លេចធ្លោទាំង ១៩ នាក់នោះ មួយចំនួន គឺមកពី គណកម្មការកែទម្រង់ប្រជាធិបតេយ្យប្រជាជន គឺត្រូវបានចាប់ខ្លួន ពីបទរំលោភលើរដ្ឋអាសន្ន ដែលកំណត់ដោយរដ្ឋាភិបាល កាលពីខែមុន។

បន្ថែមពីលើនេះ រដ្ឋមន្រ្តីក្រសួងការងារ បន្តអោយដឹងថា ក្រុមអ្នកស្ម័គ្រចិត្ត ច្រើនជាង ១ពាន់នាក់ ក៏ដូចជា ក្រុមមន្រ្តីប៉ូលីស រាប់ពាន់នាក់ផ្សេងទៀត នឹងត្រូវដាក់ពង្រាយ ក្នុងរយៈពេល ៤ ថ្ងៃ ក្រោយដើម្បីដណ្តើមយកមកវិញ ក្រសួងមហាផ្ទៃ បន្ទាប់ពីក្រសួងមួយនេះ ត្រូវបានហ៊ុមព័ន្ធ និង រើបអូសយក ដោយក្រុមអ្នកតវ៉ា កាលពីពេលកន្លងទៅ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ