CamNews

ខឹងម្តាយខាងស្រីបំបែកនាង មិនអោយជួបមុខ ផឹកស្រាស្រវឹងទាញដាវសាំម៉ូរ៉ៃ ទៅរករឿងគំរាមកាប់

(ភ្នំពេញ)៖ យុវជនម្នាក់ត្រូវកម្លាំងអាវុធហត្ថ ធ្វើការឃាត់ខ្លួនយោងទៅតាមពាក្យបណ្ដឹង របស់ស្ត្រីម្នាក់ក្នុងបទគំរាមកាប់ប្រហារ មកលើខ្លួនព្រោះតែរូបគេខឹងនឹងស្ត្រីរងគ្រោះ រារាំងមិនអោយកូនស្រីមកស្រឡាញ់ រូបគេដែលមានចរិតជាជនបាតសង្គម។

ករណីឃាត់ខ្លួនយុវជនជំលើយខាងលើនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង១ទាបភ្លឺឈានចូលថ្ងៃទី​២៧ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចផ្ទះជួលក្នុងភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ​សែនជ័យ។ ជនសង្ស័យមានឈ្មោះ សាន់ និស្សិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាកម្មករសំណង់ មាន​ស្រុកកំណើតនៅភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិព្រៃសាលា សង្កាត់កាកាបក្បែរផ្ទះជនរងគ្រោះ ។ចំណែកស្ត្រីរងគ្រោះឈ្មោះ នី មុំ អាយុ​៤៦ឆ្នាំ មានទីលំនៅបន្ទប់ជួល ក្នុងភូមិខាងលើ។

ដំណើររឿងបានអោយដឹងថាកន្លងមកជនសង្ស័យ បានលួចស្រលាញ់កូនស្រីរបស់ជនរងគ្រោះ ប៉ុន្តែ​ជនរងគ្រោះមិនពេញចិត្តនិង អត្តចរិត របស់ជនសង្ស័យ ទើបមិនព្រមអោយកូនស្រីរបស់ខ្លួនស្រលាញ់​ជនសង្ស័យ ហើយក្រោយមកជនរងគ្រោះក៏បានបញ្ជូនកូនស្រី របស់ខ្លួនអោយទៅធ្វើការនៅប្រទេសថៃដើម្បីគេចពីជនសង្ស័យ។លុះដល់ថ្ងៃកើតហេតុជនសង្ស័យផឹកស្រាស្រវឹងក៏បានលីដាវសាំ ម៉ូរ៉ៃ មករករឿងគម្រាមកាប់សម្លាប់ជនរងគ្រោះដល់បន្ទប់ជួលត្រូវជនរងគ្រោះប្ដឹងទៅកម្លាំងសមត្ថកិច្ចក៏ត្រូវកម្លាំងអាវុធហត្ថចុះមកឃាត់ខ្លួន តែម្តងទៅ៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី