ព័ត៌មានអន្តរជាតិ ៖ ការវាយប្រហារភារវកម្ម ពីសំណាក់ ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ដែលបាន ចាប់ចំណាប់ខ្មាំង ១៧០នាក់ នៅក្នុងសណ្ឋាគារ Radisson Blue Hotel នោះបានបញ្ជប់ជាផ្លូវការ ហើយនេះបើតាមការគូសបញ្ជាក់ពីសំណាក់មន្រ្តីយោធា សហរដ្ឋអាមេរិក។

ក្រុមប្រឹក្សាសន្តិសុខជាតិ ប្រទេសម៉ាលី បានធ្វើការថ្កោលទោស ថាជាការវាយប្រហារ ដ៏សាហាវ យ៉ង់ឃ្នង់បំផុត នៅក្នុងទីក្រុង Bamako ។ រដ្ឋាភិបាលប្រទេសម៉ាលីអោយដឹងថាក្រុមខ្មាន់កាំភ្លើង ពុំមានការបង្ខាំងទុកចំណាប់ខ្មាំងនៅក្នុងដៃទៀតនោះទេ ខណៈបច្ចុប្បន្នភាព អាជ្ញាធរពាក់ព័ន្ធ កំ ពុងតែតាមប្រមាញ់សមាជិកក្រុមសកម្មប្រយុទ្ធដែលបានបើកការវាយប្រហារលើកនេះ ។

ប្រភពបញ្ជាក់អោយដឹងថា ជនរងគ្រោះច្រើនជាង ២០នាក់បានស្លាប់ បាត់ បង់ជីវិត ខណៈរដ្ឋាភិ បាលប្រទេសម៉ាលី បានប្រកាស ចាត់ប្រទេសចូលសភាពមានអាសន្នជាផ្លូវការ ។ ក្រុមសកម្មប្រ យុទ្ធអ៊ីស្លាម Maghreb ដែលមានទំនាក់ទំនងជាមួយនឹងក្រុមអាល់កៃដា អោយ ដឹងថា ខ្លួនគឺជា អ្នកបើកការវាយប្រហារភារកម្មលើកនេះ ។

គូសបញ្ជាក់ ក្រោយពីមានការវាយប្រហារភារវកម្ម តាមរយៈកិច្ចប្រជុំ គណៈរដ្ឋមន្រ្តីយប់ថ្ងៃសុក្រ ប្រធានាធិបតី ប្រទេសម៉ាលី brahim Boubacar Keita បានប្រកាសចាត់ប្រទេសចូលសភាពមាន អាសន្នចាប់ពីយប់ថ្ងៃសុក្រនេះតទៅ ដល់ ១០ថ្ងៃក្រោយ និង ប្រកាស មរណទុក្ខ កាន់ទុក្ខជនរង គ្រោះ រយៈពេល ៣ ថ្ងៃទូទាំងប្រទេស ។ លោកបន្តអោយដឹងថា ហោចណាស់ជនរងគ្រោះ ២១ នាក់ស្លាប់បាត់បង់ជីវិត ក្នុងនោះ ២ នាក់ជាខ្មាន់កាំភ្លើង។

គួររំឮកថា ដើមឡើយ សេចក្តីរាយការណ៍បញ្ជាក់អោយដឹងថា តិច បំផុត ជនរងគ្រោះ ២៧នាក់ ស្លាប់បាត់បង់ជីវិត។ មន្រ្តីអង្គការសហប្រជាជាតិ គូសបញ្ជាក់ក្នុងលក្ខខ័ណ្ឌសុំមិនបញ្ជេញឈ្មោះ អោយដឹងថា សាកសពជនរងគ្រោះ ១២ នាក់ ត្រូវបានរកឃើញនៅជាន់ក្រោមដីខណៈសាកសព ១៥នាក់ផ្សេងទៀត រកឃើញនៅជាន់ ទី ២ នៃសំណង់អាគារ សណ្ឋាគារ Radisson Blue Hotel ដែលរងការវាយប្រហារភារវកម្ម ល្ងាចថ្ងៃសុក្រម្សិលមិញនេះ ៕

<object width="472" height="404" data="http://www.youtube.com/v/webJjxPQ2NM&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/webJjxPQ2NM&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី