Wolverhampton Wanderers ដណ្តើមបានចំណាត់ថ្នាក់ទី ៦ នៅ Premier League ខណៈដែលពួកគេបានយកឈ្នះ Crystal Palace ២-០ នៅឯ Molineux កាលពីថ្ងៃចន្ទ ដោយសារគ្រាប់បាល់របស់ Daniel Podence និង Jonny ។

Podence បានរកគ្រាប់បាល់បញ្ចូលទីក្នុងក្របខណ្ឌ Premier League ជាលើកដំបូងសម្រាប់ Wolves មុនពេលបញ្ចប់តង់ទី ១ ហើយការបញ្ចប់ទីដ៏ល្អរបស់ Jonny បានបញ្ចប់ ដោយនៅសល់ប្រហែល ២០ មុនពេលចប់តង់ទី២។

ក្រុមចចកខ្មៅ Wolves បានស្ថិតពីលើក្រុមមាន់ខ្នាយមាស Tottenham Hotspur មកឈរនៅចំណាត់ថ្នាក់ទី ៦ ដែលជាកន្លែងមានសិទ្ធិប្រកួតជម្រុះ Europa League ដោយមាន ៥៩ ពិន្ទុ មុនការប្រកួតលីកចុងក្រោយរបស់ពួកគេ ក្នុងទឹកដី Chelsea នៅថ្ងៃអាទិត្យ។

លោក Nuno Espirito Santo គ្រូបង្វឹករបស់ក្រុមចចកខ្មៅ បាននិយាយថា លោកមិនសប្បាយចិត្តទាំងស្រុង ជាមួយនឹងសមត្ថភាពក្រុមនោះទេ ប៉ុន្តែលោករីករាយជាមួយនឹងជ័យជម្នះដែលធ្វើឱ្យក្រុមរបស់លោក ស្ថិតចំណាត់ថ្នាក់ល្អជាង កាលពីរដូវកាលមុន។

លោក Nuno Espirito Santo បានបន្ថែមថា ឱកាសល្អក្នុងតង់ទី១ គឺការនាំមុខ ១ ទល់ ០ ។ យើងមានភាពរហ័ស រហួន ជាងគូប្រកួតរបស់យើង ហើយយើងអាច រកបានមួយគ្រាប់បន្ថែមទៀតនៅតង់ទី ២ ៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ Channel News Asia