CamNews

ឃោរ​ឃៅ​មែន​! ឪពុក​ចិត្ត​តិរច្ឆាន​ម្នាក់ ចាប់​កូន​ប្រុស​អាយុ​៣​ឆ្នាំ បញ្ច្រក​អាហារ​ជ្រុល​រហូត​ស្លាក់

(អង់គ្លេស)​៖ បុរសជាឪពុកម្នាក់ ត្រូវប៉ូលិសចាប់ខ្លួន បន្ទាប់ពីកូនប្រុស ត្រូវបានធ្វើទារុណកម្ម រហូតដល់បាត់បង់ជីវិត យ៉ាងអណោចអធ័ម ព្រោះតែឪពុកចិត្តព្រៃផ្សៃរូបនេះ បង្ខំឲ្យស៊ីអាហារ​ជ្រុលពេក។

ហេតុការណ៍នេះ កើតឡើងនៅទឹកដីអង់គ្លេស ក្មេងប្រុសរងគ្រោះ មានអាយុ៣ឆ្នាំ ត្រូវឪពុកបង្ខំឲ្យស៊ីអាហារ លាយចម្រុះគ្នា មានដូចជានំប៉័ងទឹកដោះគោ ធញ្ញជាតិ ហើយក៏មានលាយចម្រុះ អាហារផ្សេងទៀត បង្អកកូនប្រុសដ៏តូចម្នាក់នេះ ឲ្យស៊ីរហូតដល់ស្លាក់ខ្យល់ស្លាប់។ បុរសជាឪពុក មានអាយុ៣២ឆ្នាំ រស់នៅទីក្រុងឡុងដ៏ មិនត្រូវបានបញ្ជាក់អត្តសញ្ញាណ ឲ្យដឹងទេ ហើយគេបានរង​ការ ចោទប្រកាន់ ពីបទប្រព្រឹត្តទង្វើឃោរឃៅ លើកូនជាអនីតិជន និងពីបទមនុស្សឃាត បន្ទាប់ពីធ្វើទារុណកម្ម លើកូនប្រុសរហូតដល់ស្លាប់។

ទោះជាបុរសជាឪពុក បានទូរស័ព្ទហៅ​រថយន្ត សង្គ្រោះបន្ទាន់ ឲ្យមកជួយក្តី ប៉ុន្តែភស្តុតាង ដែលប៉ូលិសរកឃើញ គឺឪពុករូបនេះ មានចេតនាធ្វើបាបកូនប្រុស តាមរយៈការបញ្រ្ចកអាហារច្រើនជ្រុល រហូតដល់ក្រពះលែងទទួល និងបណ្តាលឲ្យក្មេងមានអាការៈ ក្អួតចង្អោរចេញមកស្លាក់ខ្យល់ ស្លាប់តែម្តង៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង