ព័ត៌មានអន្តរជាតិ ៖ វិមាន Kremlin របស់ប្រទេសរុស្ស៊ី អោយដឹងថា ទូរទស្សន៍រដ្ឋ រុស្ស៊ី ច្រឡំចាក់ ផ្សាយដោយអចេតនានូវគម្រោងផែនការអាថ៍កំបាំង ស្តីពី សព្វាវុធនុយ ក្លេអ៊ែរ របស់ប្រទេសមហា អំណាចមួយនេះ។

ទូរទស្សន៍រដ្ឋរុស្ស៊ី ចំនួន ២ រួមមាន ដូចជា NTV និង Channel One បានច្រឡំចាក់ផ្សាយឯកសារ ផ្លូវការ នៃផែនការសម្ងាត់ អាវុធនុយក្លេអ៊ែរ ពោល បណ្តារូបភាព ស្តែងអោយ ឃើញ ពីមន្រ្តីយោធា ផ្លូវការ គូសវាសលើឯកសារ ក៏ដូចជា ពិភាក្សាគ្នា ទៅលើ ប្រព័ន្ធសព្វាវុធនុយក្លេអ៊ែរដែលគេអោយ ឈ្មោះថា Status-6 ត្រូវបានរចនាម៉ូត ផលិតឡើង ដោយ Rubin ជាក្រុមហ៊ុនសាងសង់ នាវាមុជ ទឹកនុយក្លេអ៊ែរ មានមូលដ្ឋាន នៅក្នុងទីក្រុង St Petersburg ។

របាយការណ៍បញ្ជាក់អោយដឹងថា គ្រាប់បែកនុយក្លេអ៊ែរ បាញ់ នាវា គឺ ជា គ្រាប់ បែកដ៏មានសក្តា នុពលបាញ់ចេញពីនាវាមុជទឹក ផលិតជាសម្ងាត់ និងជាពិសេស បង្កើត តំបន់ មានវិទ្យុសកម្មដ៏ធំ ទូលាយមួយ ដែលនឹងពុំអាចប្រើប្រាស់កើតសម្រាប់រាល់សកម្មភាព យោធា កសិកម្ម ឬសេដ្ឋកិច្ចក្នុងរយៈពេលយូរ ។

ប្រភពបញ្ជាក់អោយដឹងថា បណ្តារូបភាពដែលច្រឡំចាក់ផ្សាយនោះ ត្រូវបាន ផ្តិតរូបភាពតម្កល់ជា ឯកសារ អំឡុងកិច្ចប្រជុំរវាង ប្រធានាធិបតី លោក Vladimir Putin និងមន្រ្តី យោធា នៅទីក្រុងជាប់ មាត់សមុទ្រ Black Sea ទីក្រុង Sochi អំឡុងថ្ងៃច័ន្ទ ។ ដឹងអីថា ថ្ងៃបន្ទាប់ថ្ងៃអង្គារ ស្រាប់តែមាន ការភ័នច្រឡំធំ ចាក់ផ្សាយនៅលើទូរទស្សន៍គ្រប់គ្រងដោយរដ្ឋតែម្តង ប៉ុន្តែក្រោយមកត្រូវបានលុប ចោលភ្លាមៗ ទោះជាយ៉ាងណាក៏ដោយចុះ មានករណីផ្តិត បាន រូបភាពភ្លាមៗ ពីសំណាក់ប្រភព ផ្សេងៗ។

អ្នកនាំពាក្យអោយលោក Putin លោក Dmitry Peskov បំភ្លឺអោយដឹងថា ជាការពិត ពិតជាមានការ លេចធ្លាយឯកសារសម្ងាត់ពិតប្រាកដមែន ប៉ុន្តែតម្រូវអោយលុបចោលភ្លាមៗ និង ជាបន្ទាន់ ។ នា ពេលអនាគត ពួកយើងនឹងរៀបចំចំណាត់ការការពារអោយបានច្បាស់ ថា នឹង មិនមានករណីនេះ កើតឡើងទៀតនោះទេ។

ពុំទាន់ច្បាស់នៅឡើយថាតើ ចេតនាអ្វីអោយប្រាកដបានជាមានករណីលេចធ្លាយ ឯកសារសម្ងាត់ នៅលើទូរទស្សន៍គ្រប់គ្រងដោយរដ្ឋយ៉ាងដូច្នេះ ។ ឯកសារសម្ងាត់ដែល មានការ លេចធ្លាយលើក នេះ គឺត្រូវបានបង្ហាញឡើងអំឡុងមានកិច្ចប្រជុំ របស់លោក Putin ខណៈលោក ព្រមានអោយដឹង ថា រុស្ស៊ី នឹងចាត់វិធានការសងសឹក ក្នុងគោលបំណងពង្រឹងយុទ្ធសាស្រ្តនៃ កម្លាំងអាវុធនុយក្លេអ៊ែរ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ theguardian