CamNews

ឈិត សុជាតា ប្រកាស​លក់​រថយន្ត​បន្ទាន់ ដោយ​មិន​ដឹង​មូលហេតុ

ភ្នំពេញៈ កញ្ញា ឈិត សុជាតា ជាតារាស្រីដែលមាន ទាំងប្រជាប្រិយភាព និងជាថៅកែស្រីក្នុង ក្រុមហ៊ុន ទេសចរណ៍រូបនេះ បានប្រកាសក្តែងៗ លក់រថយន្តជា សាធារណៈបន្ទាន់ ដោយនាង បានដាក់ពីម៉ាកស៊េរីរថយន្តនិងតម្លៃ ធ្វើឲ្យទស្សនិកជនគិតថា តារាស្រីរូបនេះទំនងជា មាន បញ្ហា ផ្នែកសេដ្ឋកិច្ច ហើយបានជាប្រកាស លក់រថយន្តបន្ទាន់បែបនេះ ។

នេះជាលើកទីមួយហើយដែល តារាសម្តែង និងជាពិធីការិនីស្រីល្បីឈ្មោះ ក្នុងវិស័យ សិល្បៈកញ្ញា ឈិត សុជាតាបាន រំលេចសារបង្ហាញ ជាសាធារណៈពីបញ្ហា ផ្ទាល់ខ្លួនរបស់នាង ហាក់ដូចជាមាន ភាពក្រៀមក្រំខុសប្លែក ពីមុនៗដែល កាលពីពេលថ្មីៗនេះ នាងបានប្រកាស ជាសាធារណៈ នៅ លើបណ្តាញ ទំនាក់ទំនងសង្គម Facebook ថា “ឡាន Lexus RX300 សេរីឆ្នាំ2000 លក់បន្ទាន់ក្នុង តំលៃ 13500$ ( 081 62 2222)” តាមរយៈសម្តីទាំងអស់នេះ មិនបានបញ្ជាក់ឲ្យដឹងច្បាស់ ពីមូល ហេតុដែល នាងប្រកាសលក់ រថយន្តនោះទេ ។

នៅក្នុងមួយរយៈ ពេលចុងក្រោយនេះ គេសង្កេតឃើញ អ្នកសិល្បៈភាគច្រើន ហាក់មិន សូវសម្ញែង ភាពហ៊ឺហារ ស៊ីវិល័យ និយមប្រើប្រាស់ និងអួតពីការប្រើប្រាស់ ដូចមុនឡើយ ដោយ ពួកគេហាក់ មាន ភាពស្ងប់ស្ងាត់ខុសពីមុន ដោយធ្វើឲ្យទស្សនិកជន លើកជាមតិថាទំនងជា ពួកគេរវល់ជាមួយ ការងារឫក៏មកពីមាន បញ្ហាផ្នែកសេដ្ឋកិច្ច ហើយមើលទៅបាន ជាតារាៗទាំង អស់ មានការផ្លាស់ ប្តូរបែបនេះ ។ ស្របពេលដែលមាន ការលើកឡើងបែបនេះ សូម្បីតែតារាស្រី ច្រមុះស្រួចសម្បុរសរ កញ្ញា ឈិត សុជាតា ក៏ដូចជាចាប់ផ្តើមមាន បញ្ហារឿងលុយកាក់ហើយ មើលទៅបានជានាងត្រូវ ប្រកាសលក់រថយន្ត ប្រញាប់បែបនេះ។

Looking TODAY មិនទាន់អាចទាក់ទង កញ្ញា ឈិត សុជាតា ដើម្បីឲ្យនាងបកស្រាយ ពីរឿងនេះនៅ ឡើយទេ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤នេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល