CamNews

រឺម៉កដឹក ទឹកសុទ្ធ ក្រឡាប់ កិនស្លាប់ អ្នកបើកម៉ូតូ យ៉ាងអណោចអធម

កណ្តាល៖ យុជនម្នាក់ជាអ្នកបើកបរម៉ូតូ បានស្លាប់ យ៉ាងអណោចអាធម បំផុតដោយសារ រឺម៉កដឹកទឹកសុទ្ធ មួយបានក្រឡាប់ពី លើកិនទាំងកំរោល ហេតុការនេះកើត ឡើងកាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៨ ចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

នគរបាលស្រុកខ្សាច់ កណ្តាលបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូអូសរឺម៉កដឹកទឹកសុទ្ធមួយគ្រឿង ពណ៌ខៀវគ្មាន ស្លាកលេខ អ្នកបើកបរពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ បានបើកមកប៉ះម៉ូតូរួចហើយក្រឡាប់ទៅកិនពី លើម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1C-9039 បើកបរ ដោយឈ្មោះយ៉ុង វណ្ណនឿនភេទប្រុស អាយុ២១ឆ្នាំ នៅភូមិតាំងឫស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល បណ្តាលជនរងគ្រោះជា អ្នកបើកម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងនឹងកើតហេតុ។ ជាមួយគ្នានោះដែរអ្នកបើករឺម៉កម៉ូតូបានព្យាយាមរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុនគរបាល បានចុះទៅដល់កន្លែងកើតហេតុ ជួយធ្វើអន្តរាគមនិង យកវត្ថុតាងទាំងពីរ គ្រឿងយកទៅ រក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធី ផ្លូវច្បាប់៕

ផ្ដល់សិទ្ធដោយ ដើមអម្ពិល