ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តី ម្នាក់ជា ជនរ ងគ្រោះ ជាជនជាតិ ប៉ាគីស្ថាននោះ ត្រូវបានទទួលរងនូវទារុណកម្មដ៏សាហាវដុតសម្លាប់ទាំងរស់ ពីសំណាក់ជនដៃដល់ បុរសជា ឪពុកក្មេក និងស្វាមីរបស់ នាង ពីព្រោះតែនាងចេញទៅក្រៅផ្ទះ ដោយគ្មានការអនុញ្ញាតពីពួកគេខណៈសោកនាដកម្មចុងក្រោយ ត្រូវបានគេមើលឃើញថា ជាឧទាហរណ៍នៃការដាក់ទណ្ឌកម្ម អំពើហឹង្សាក្នុងស្រុក ដែ ល គេតែងហៅ ថា “honor killings.” "សម្លាប់ដោយកិត្តិយស" ។

លោក Muhammad Siddique ជនដៃដល់ជាស្វាមី ត្រូវបានមន្រ្តីពាក់ព័ន្ធចាប់ ឃាត់ខ្លួន រួម នឹងឪពុក របស់លោក បន្ទាប់ពីពួកគេបានដាក់ទណ្ឌកម្មដ៏សាហាវ ទៅ លើ ជនរងគ្រោះ ជាភរិយា វ័យ ២៥ ឆ្នាំ មានឈ្មោះថា Shabana Bibi ក្រោយពីនាងចាកឆ្ងាយពីផ្ទះ កាល ពីថ្ងៃសុក្រកន្លងទៅនេះ ដោយពុំមាន ការអនុញ្ញាតពីពួកគេអោយទៅលេងផ្ទះបងប្អូនស្រីរបស់ខ្លួន ។

ភ្លាមៗ ខណៈដំណើរវិលត្រលប់មកវិញរបស់នាង បានធ្វើ អោយ S iddique ខឹងសម្បារខ្លាំងនោះ ពួក គេក៏បានបើកការវាយប្រហារ វាយដំ ច្រំធាក់នាង រួចចាក់សាំង ដុតសម្លាប់នាងទាំងរស់តែម្តង នេះបើ យោងតាមការគូសបញ្ជាក់ក្តែង ពី សំណាក់សាក្សីរស់ មាន ឈ្មោះថា Muhammad Azam ត្រូវជាប្អូន ប្រុសជនរងគ្រោះ ។ ជនរងគ្រោះ នាង Bibi បានស្លាប់បាត់ បង់ជីវិត នៅថ្ងៃបន្ទាប់ ថ្ងៃសៅរ៍ នៅឯមន្ទីរ ពេទ្យ បន្ទាប់ពីទទួលរងឆេះខ្លោចពេញខ្លួន រលេះរលួយ ៨០ ភាគរយនៃរាងកាយរបស់នាង ។

មន្រ្តីប៉ូលីសជាន់ខ្ពស់ លោក Rai Zameer-ul-Haq ប្រចាំការ តំបន់កើត ហេតុខាងលើ ផ្តល់ជាកិច្ចសម្ភា សន៍ដល់សារព័ត៌មាន AFP អោយដឹងថា ៖ ពួកយើងបានចាប់ឃាត់ខ្លួនជនដៃដល់ ទាំង ២ នាក់ហើយ ខណៈពួកគេរងនូវការចោទប្រកាន់ ទោស ពីបទ មនុស្សឃាត និង ភារវកម្ម ។ របាយការណ៍ បញ្ជាក់ អោយដឹងថា បុរសជាស្វាមី និងជាជនដៃដល់នោះ បានរៀប ការ ជា មួយនឹងជនរងគ្រោះ នាង Bibi បាន ៣ ឆ្នាំហើយ ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាង ទទួល រងនូវការប៉ះទង្គិច ទាំងផ្លូវកាយ និង ផ្លូវចិត្ត បន្ទាប់ពីពួកគេ បរាជ័យក្នុងការមានកូន ។

គួររំឮកថា ‘Honor killing’ ឬ "សម្លាប់ដោយកិត្តិយស" គឺជាទម្រង់ អំពើហឹង្សាក្នុងស្រុក របស់ប្រទេស ប៉ាគីស្ថាន ដែលតែងតែដាក់ទោសពៃ ទៅលើ ក្រុមស្រ្តីភេទ ក្នុងន័យការពារ នូវកិត្តិយសក៏ដូចជាសេច ក្តីថ្លៃថ្នូរក្រុមគ្រួសារ ។ រាប់រយនាក់នៃក្រុមស្រ្តីភេទ ទទួលរងនូវ កា រដាក់ទោសពៃ ប្រពៃណីមួយនេះ ជារៀង រាល់ ឆ្នាំ នៅក្នុងប្រទេស ប៉ាគីស្ថាន តួយ៉ាង នៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៤ កន្លងទៅ បុរស ៤ នាក់ ត្រូវបានកាត់ទោសប្រហារជីវិត បន្ទាប់ពីសម្លាប់បងប្អូនជាស្រ្តីម្នាក់ ក្រោយនាងសម្រេចចិត្តរៀប ការដោយចិត្តឯង ប្រឆាំងឆន្ទៈក្រុមគ្រួសារ ។

គួរបញ្ជាក់ថា មូលនិធិ The Aurat Foundation ក្រុមយុទ្ធនាការ ដែលបម្រើការងារក្នុងន័យការពារសិទ្ធ ស្រ្តី នៅក្នុងប្រទេស ប៉ាគីស្ថាននោះអោយដឹងថា ចាប់តាំង ពី ឆ្នាំ ២០០៨ មក ស្រ្តីច្រើនជាង ៣០០០ នាក់ ត្រូវបានសម្លាប់ ក្នុងនោះ សម្លាប់ពីសំណាក់ ក្រុមគ្រួសារសាច់ញ្ញាត្តិខ្លួនឯងក៏មាន ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ RT