Dispatch សារព័ត៌មាន របស់កូរ៉េ មួយដ៏ធំ ដែលមាន ជំនាញក្នុង ការតាមដាន និងស្វែងរក ទំនាក់ ទំនង ស្នេហារបស់ តារាកូរ៉េនោះ ថ្មីៗនេះ បានចុះផ្សាយ ព័ត៌មាន អំពីតារាល្បី របស់កូរ៉េ មួយគូរ ទៀតហើយ ។

គូរថ្មីដែល គេកំពុងតែ តាមដាននេះ គឺសមាជិក ក្រុមចំរៀង ស្រីដ៏ល្បី SNSD នាង Yoona ចំណែក ខាងប្រុស វិញក៏ជា តារាសំដែង និងច្រៀងម្នាក់ ដ៏ល្បី ផងដែរគឺ Lee Seung Gi ។ រូបថត មួយចំនួន នៃការ ណាត់ជួប របស់ពួកគេ ទាំង ២ ត្រូវបាន បង្ហោះឡើង ។ រូបថតនោះ គឺពេលដែល Seung Gi ទើបតែ ត្រលប់មកពី ជប៉ុនវិញ ហើយក៏ទៅ ទទួល Yoona ពីផ្ទះរបស់ នាងផ្ទាល់ តែម្តង ភ្លាមៗផងដែរ ដើម្បីទៅដើរ លេង ។ គូរនេះត្រូវបាន គេដឹងថា បានទៅ ដើរលេងនៅ ឯម្តុំ ទន្លេ Han អស់ ១ ម៉ោងទើប ទ្រឡប់មកវិញ ដោយមានថង់ កាដូជាច្រើន ដែល Lee Seung Gi ទិញមកពី ជប៉ុន មកអោយនាង ។

Lee Seung Gi និង Yoona ចាប់ផ្តើម ទាក់ទងគ្នា ក្នុងខែ កញ្ញា ២០១៣ ហើយបន្ត ទាក់ទងគ្នា រហូត មកដល់ពេល នេះឯង ដែលគិតទៅ មានរយៈពេល ៤ ខែមកហើយ ហើយអោយតែ ពេលណាត់ ជួបគ្នា Lee Seung Gi តែងតែ ទៅទទួល Yoona ដល់ផ្ទះ ជានិច្ច ។ មកដល់ ពេលនេះ អ្នកតំណាង ក្រុមហ៊ុន របស់អ្នក ទាំងពីរ មិនបាន បដិសេធ អំពីទំនាក់ ទំនងស្នេហា នេះឡើយ ដែលពួកគេ បាន និយាយថា Yoona និង Lee Seung Gi កំពុងស្ថិត ក្នុងតំណាក់ការ ស្វែងយល់ ចិត្តគ្នា ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14