ក្រចេះ៖ កម្លាំងនគរបាលស្រុកតំបែរ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាព រំលោភស្រ្តី វ័យ៥២ឆ្នាំ ខណៈប្តីមិននៅផ្ទះ នាម៉ោងប្រមាណ៨យប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅក្នុងស្រុកឆ្លូងខេត្តក្រចេះ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីបានចាប់រំលោភ ស្រ្តីរងគ្រោះ ជនសង្ស័យបានរត់គេចខ្លួន ភ្លាមៗ នោះកម្លាំងសមត្ថកិច្ចបានចុះ ទៅធ្វើការស្រាវជ្រាវ រុករក រហូតឈានដល់ ការឃាត់ខ្លួនបាន។

មន្រ្តីនគរបាល មូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ឈ្មោះ ផាន ហ៊ ភេទប្រុស‌ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ‌ មានទីលំនៅភូមិតាមាឃ ឃុំចុងជៀក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នមកស៊ីឈ្នួល ដកដំឡូង នៅចុង ភូមិសាស្រ្តឃុំកំពង់ដំរី។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងទៀតថា ស្រ្តីរងគ្រោះ មានឈ្មោះ ង.វ អាយុ៥២ឆ្នាំ រស់នៅស្រុកស្នួល ខេត្តក្រចេះ ។ តាមរយៈការបំភ្លឺរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅម៉ោងហេតុ ជនសង្ស័យបានចូល មកក្នុងរោងចាំចម្ការ របស់ខ្លួន នៅពេលដែលប្តីគាត់មិននៅផ្ទះ ជនសង្ស័យក៏ធ្វើសកម្មភាព ចាប់រំលោភតែម្តង។

បច្ចុប្បន្នជនសង្ស័យ ផាន ហ៊ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅ អធិការដ្ឋាន‌គរបាលស្រុកឆ្លូង ដើម្បីធ្វើការ សាកសួរ និងកសាងសំណុំរឿង ទៅតាមតាមនីតិវិធី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល