CamNews

មូល​ហេតុ​នៃ​ការ​ធ្លាក់​យន្ត​ហោះ EgyptAir ស្លាប់​មនុស្ស ៦៦​​នាក់ ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវ​ការហើយ

(អេហ្ស៊ីប)៖ ក្រុមអ្នកស៊ើបអង្កេតអេហ្ស៊ីប បានបញ្ជាក់ជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា យន្តហោះ EgyptAir ជើង​ហោះ​ហើរ flight MS804 ពិត​ជា​មាន​ផ្សែង​ហុយ​ចេញ​ពី​យន្ត​ហោះ នៅមុនពេលធ្លាក់ចុះ​ក្នុង​សមុទ្រមេឌីទែរ៉ាណេ។ នេះបើយោងតាមការ​ចេញ​ផ្សាយ​របស់​សារ​ព័ត៌​មាន BBC ថ្ងៃទី៣០ មិថុនានេះ។

សារអេឡិចត្រូនិកដែលបានផ្ញើដោយស្វ័យប្រវត្តិនៅក្នុងប្រអប់ខ្មៅ បានបង្ហាញថា នៅមុនពេលធ្លាក់ យន្តហោះ EgyptAir មាន​ហុយ​ផ្សែង​ខ្មៅ​ចេញ​ពី​​បង្គន់ ហើយ​ក៏​រាល​ដាល​ដល់​ខាង​ក្រោម​​កាប៊ីន​យន្តហោះ ដោយ​វា​បាន​កើតឡើង​ប៉ុន្មាននាទីមុន ពេល​យន្ត​ហោះ​​បាត់​ខ្លួន​។

ទិន្នន័យនេះ ត្រូវបាន​ក្រុមអ្នកស៊ើបអង្កេតអេហ្ស៊ីប ស្រង់ចេញពីប្រអប់ខ្មៅ Recorded Data ដែលរកឃើញ​ដំបូង​គេ ចំណែកប្រអប់ខ្មៅ​ទី​២ កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​បារាំង ព្រោះ​ក្រុម​អ្នក​ស៊ើប​អង្កេត​អេហ្ស៊ីប បានបញ្ជូន​ទៅឲ្យអាជ្ញាធរបារាំងជួសជុល ដោយ​សារ​តែ​មាន​កំណក​អំបិល និង​ស្លែ​ជា​មេម៉ូរ៉ី​​នៃ​ប្រអប់​ខ្មៅ​ច្រើន​ពេក​។

គួរបញ្ជាក់ផងដែរថា យន្តហោះ EgyptAir ជើងហោះហើរ flight MS804 ពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅ​កាន់ទីក្រុងគែរ ប្រទេស​អេហ្ស៊ីប បាន​បាត់​ខ្លួន និង​ត្រូវ​បាន​គេ​រក​ឃើញ​ធ្លាក់​នៅក្នុងសមុទ្រមេឌីទែរ៉ាណេ កាលពី ថ្ងៃទី១៩ ខែឧសភា ដោយ​បាន​ស្លាប់​មនុស្ស ៦៦​នាក់​៕

ប្រភព ៖ ប៊ីប៊ីស៊ី

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង