ព័ត៌មានកីឡា៖ លោក Cristiano Ronaldo ត្រូវបានគេទទួលស្គាល់ថា ជាកីឡាករល្បីដែលអាចរកចំណូលបានច្រើនជាងគេ ក្នុងវិស័យកីឡាបាល់ទាត់ ហើយក៏ជាប់ឈ្មោះក្នុងលំដាប់ទី ១០ ក្នុងជួរតារាងអ្នកដែលរកចំណូលបានច្រើនប្រចាំឆ្នាំនេះផងដែរ ។ ទន្ទឹមនឹងជីវភាពធូរធាយ៉ាងដូច្នោះ Ronaldo ក៏បានជូនការដូរទុកជាចំណងដៃ ទៅដល់ភ្នាក់ងារទីផ្សាររបស់ខ្លួនគឺលោក Jorge Mendes នូវ ដីកោះមួយកន្លែងដែលមានតម្លៃមិនតិចជាង រាប់លានផោននោះទេ។

ដីកោះមួយកន្លែងស្ថិតក្នុងប្រទេសក្រិច មិនត្រូវបានគេបង្ហាញឈ្មោះឲ្យបានច្បាស់លាស់នោះទេ ប៉ុន្ដែអាចត្រូវបានគេ ប៉ាន់ស្មានតម្លៃគឺ មិនតិចជាង រាប់លានផោនដែល Ronaldo បានរៀបចំទុកជាកាដូរ ជួនមិត្ដភក្ដិ ក្នុងថ្ងៃរៀបអាពារពិពារហ៍។ Ronaldo បានស្គាល់ដីកោះនោះគឺខណៈដែលកីឡាករ ចំណាយពេលថ្ងៃឈប់សម្រាកលំហែកាយនៅទីនោះ។

Jorge Mendes គឺជាភ្នាក់ងារទីផ្សារកីឡាករ មួយរូបដែលទទួលបានជោគជ័យច្រើន ជាងគេក្នុងទឹកដីអឺរ៉ុប ហើយរូបលោក ក៏ត្រូវបានទទួលស្គាលថាជា កំពូលអ្នកមានលុយច្រើនផងដែរ។ ហើយទីផ្សារផ្ទេរចេញកីឡាករ Ronaldo មកកាន់ Real Madrid ក៏ជាលោក ផងដែរ ។

កម្មវិធីរៀបចំអាពារពិពាហ៍របស់ លោក Jorge Mendes មានការអញ្ជើញចូលរួមជាច្រើនដូចជា លោក Sir Alex Ferguson, Florentino Perez, Luis Filipe Vieira និងម្ចាស់ក្លឹប Chelsea ផ្ទាល់ផងដែរគឺ Roman Abramovich។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី