CamNews

ស៊ុំ សុម៉ាលី វិលរក​ឆ្នាំងចាស់ តែ​មិន​ទទួល​ថត​ឈុត​កៀក​កើយ ឱប​រឹត

ភ្នំពេញ៖ ក្រោយពីរៀបការ សាងគ្រួសារ មានស្វាមីរយៈពេលជាង១ឆ្នាំ និងបានផ្តាច់ខ្លួន ពីពិភពសិល្បៈ រួចមក អ្នកនាង ស៊ុំ សុម៉ាលី បានប្រកាសវិលមកផ្តើមការងារសិល្បៈវិញ ខណៈការងារដំបូង ដែលធ្វើឲ្យស្រីស្អាតរូបនេះ វិលមកប្រឡូកការងារចាស់នោះ គឺតាមរយៈការសម្តែងរឿង «អ្នកនាងម្ចាស់ឡឺកឺ»របស់ផលិតកម្ម មហាហង្ស ដែលទើបតែក្រុងពាលី ថត កាលពីពេលថ្មីៗនេះ ។

ជួបសម្ភាសន៍ជាមួយ LookinTODAY នៅក្នុងកម្មវិធី ក្រុងពាលីរឿងថ្មី របស់មហាហង្ស តារាស្រីដែលមានចរិក រួសរាយរាក់ទាក់ អ្នកនាង ស៊ុ សុម៉ាលី បានប្រាប់ឲ្យដឹងថា ពេលនេះ នាងបានវិលមកផ្តើម ការងារសិល្បៈ សម្តែង វិញហើយ ដោយមានការផ្តល់ឱកាស ពីខាងផលិតកម្ម មហាហង្ស សម្ដែងក្នុងរឿងថ្មី ។ នាងរំពឹងថា ទស្សនិកជន នៅតែបន្តការគាំទ្រ ស្រលាញ់ចូលចិត្ត ដូចពេលមុន បើទោះជាពេលនេះ នាងមានស្វាមីហើយក៏ដោយ ។

តារាស្រីរូបស្អាត មានស្វាមី ជាអ្នកលក់មីឆារូបនេះ បានប្រាប់ឲ្យដឹងទៀតថា «ខ្ញុំសប្បាយចិត្ត ណាស់ ដែលខ្ញុំបានចូលរួមថតរឿងថ្មី “អ្នកនាងម្ចាស់ឡឺកឺ” បើទោះជាខ្ញុំគ្រង តំណែងត្រឹមតែតួរងក្តី តែខ្ញុំសប្បាយចិត្ត ព្រោះថា ខ្ញុំបានវិលមក ចាប់អាជីព ដែលខ្ញុំស្រលាញ់វិញ ទោះជាការចាប់ផ្តើមបន្តទៀត ក្នុងតំណែងត្រឹមតួរង ក៏ដោយ តែអ្វីដែលសំខាន់ គឺការគាំទ្រ របស់ទស្សនិកជន។ សម្រាប់អ្នកសិល្បៈ ខ្ញុំគិតថា នៅពេលដែលរៀបការរួចហើយមិន សូវមានកំលាំងចិត្ត ប្រឡូកសិល្បៈទេ ព្រោះគិតថា ការមានគ្រួសារ ហើយអាចធ្វើឲ្យប្រជាប្រិយធ្លាក់ចុះ តែខ្ញុំរំពឹងថា រឿងនេះមិនដិតជាប់ ក្នុងបេះដូង ទស្សនិកជនទេ ហើយនឹងនៅតែបន្តជួយ គាំទ្រខ្ញុំបន្តទៀត មិនខាន..» ។

អតីតតារាសម្តែង ដែលល្បីឈ្មោះ តាមរយៈរឿង «ទឹកចិត្តបងស្រី» រូបនេះ បានប្រាប់ឲ្យដឹងថា ការវិលមកផ្តើមសិល្បៈជាថ្មីនេះ ស្វាមីនាងមិនបានរារាំងឡើយ ព្រោះស្វាមីនាងយល់ពីអារម្មណ៍សិល្បៈ និងបើកទូលាយតាមការពេញចិត្ត របស់នាង ប៉ុន្តែទន្ទឹមនឹងនោះ នាងក៏ប្រហែលជាមិនទទួលថតឈុតសម្តែងស្និទ្ធស្នាលកៀកកើយ ជាមួយបុរសៗនោះទេ ព្រោះខ្លាចប៉ះពាល់អារម្មណ៍ស្វាមី ។ ស៊ុ សុម៉ាលី ក៏បានបង្ហើបឲ្យដឹងថា នាងនិងស្វាមី ក៏មានគម្រោងយកកូន នៅក្នុងពេលឆាប់ៗនេះ ក្រោយពីការងារសិល្បៈ ទទួលបានជោគជ័យ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល