(ក្រុងឡុងដ៍)៖ គ្រូបង្វឹកក្រុមបាល់ទាត់ឈុតធំជ្រើសជាតិអង់គ្លេសលោក Roy Hodgson នឹងប្រកាសឈ្មោះកីឡាករទាំង២៣នាក់ ដែលត្រូវទៅ លេងក្នុងព្រឹត្តិការណ៍ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំងនាខែក្រោយនេះ ។

សារព័ត៌មាន BBC បានផ្សាយថា នេះជាថ្ងៃប្រកាសឈ្មោះចុងក្រោយ និងត្រូវបញ្ជូនទៅគណៈកម្មការរៀបចំការប្រកួត មុនកម្មវិធីចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ក្រោយពីសុំពន្យារពេលអស់រយៈពេល៤ថ្ងៃមកនេះ ដោយសារសំអាងថា សុំឲ្យចប់ការប្រកួត Premier League សិន ។

ទន្ទឹមនឹងនោះដែរ សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុបដែលហៅកាត់ថា UEFA នឹងចាប់ផ្តើមទទួលបញ្ជីឈ្មោះកីឡាករទាំង២៤ក្រុមដែលបានឡើងមកលេងវគ្គផ្តាច់ព្រ័ត្រ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ មុនពេល ដែលអង់គ្លេសនឹងត្រូវប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិតួកគី អូស្រ្តាលី និងព័រទុយហ្គាល់ នៅមុនពេលចាប់ផ្តើម Euro 2016 នាថ្ងៃទី១០ ខែមិថុនា រហូតដល់ថ្ងៃទី១០ ខែកក្កដាខាងមុខ ។

យ៉ាងណាមិញសម្រាប់កីឡាករខ្សែប្រយុទ្ធមកពីក្លឹបកាំភ្លើងធំ Arsenal, Danny Welbeck និងមិត្តរួមក្រុម Alex Oxlade-Chamberlain នឹងត្រូវបានកោះហៅឲ្យចូលរួមជាមួយអង់គ្លេសឡើយ ដោយសារតែមានបញ្ហារបួសមិនទាន់ ជាពេលលេងក្នុងក្លឹប ។ អង់គ្លេស ស្ថិតក្នុងពូល B រួមជាមួយក្រុមជម្រើសជាតិរុស្ស៊ី វ៉េល និងស្លូវ៉ាគី ៕

កីឡាករ Danny Welbeck (ឆ្វេង) និង Chamberlain

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង