CamNews

ទាហានរដ្ឋអ៊ីស្លាមដែលចង់រត់ចោលជួរ ត្រូវ IS បោះចូលទឹកកំពុងពុះ

ទាហាន ៧នាក់ ដែលមានសញ្ញាចង់​រត់​ចោលជួរ​ក្នុងការប្រយុទ្ធគ្នា​មួយ​នៅ Fallujah ត្រូវបាន​
ក្រុមឧទ្ទាម​រដ្ឋអ៊ីស្លាមចាប់ខ្លួន និង​ជ្រមុជ​ចូលឆ្នាំង​ទឹកក្ដៅ។

ជ្រុងមួយ​នឹង​គុករបស់ IS នៅ Fallugah ត្រូវគេដុតកំទេច

ទំព័រ Fox News បាន​ចុះផ្សាយ​ថា ការ​ធ្វើទារណកម្មខាងលើ ត្រូវបានធ្វើឡើង​កាលពីថ្ងៃទី ៥
កក្កដា​កន្លងទៅ។ នៅក្នុងការប្រយុទ្ធគ្នា​មួយ​ដើម្បីដណ្ដើមយក​សិទ្ធិគ្រប់គ្រង​ក្រុង Fallujah
ប្រទេស​អ៊ីរ៉ាក់ ទាហាន​ ៧រូប​របស់ក្រុមរដ្ឋអ៊ីស្លាមត្រូវគេ​យល់​ថា​ មានសញ្ញាចង់រត់ចោលជួរ​។​
IS បានចាប់ទាហាន​ទាំង​ ៧នាក់នេះ ចងដៃចងជើង រួច​បោះចូលទៅក្នុង​ឆ្នាំង​ធំមួយ​ដែលមាន
ទឹកកំពុងតែពុះ។ ទន្ទឹមនឹងនេះ ទាហាន ១៩នាក់ផ្សេងទៀត​ក៏ត្រូវគេ​ប្រហារ​ជីវិត​ ដោយមូល
ហេតុ​ដូច​គ្នា​នេះ​ដែរ។

សូមបញ្ជាក់ថា ក្រុមឧទ្ទាមរដ្ឋ​អ៊ីស្លាម ត្រូវបាន​កងទ័ពអ៊ីរ៉ាក់ និង​សម្ព័ន្ធមិត្ត​ដឹកនាំដោយអាមេរិក
វាយកំចាត់ចេញពី​ក្រុង Fallujah តាំងពីចុង​ខែមុន ដែលប្រការនេះ បញ្ជាក់ថា IS បានបរាជ័យ
ក្នុងសមរភូមិអ៊ីរ៉ាក់។

គួរ​រំលឹកថា ឆ្នាំ ២០១៤ កងកម្លាំង​រដ្ឋអ៊ីស្លាម បានគ្រប់គ្រង​ទឹកដីប្រមាណជា ១/៣ នៃទឹកដីអ៊ីរ៉ាក់
រួមទាំង​គ្រប់គ្រង​បានទាំង​ទីក្រុង​ Mosul ដែលជាទីក្រុង​ធំជាងគេ​ទីពីរ​របស់ប្រទេស​នេះផងដែរ​។
ប៉ុន្តែ ការ​វាយបក​របស់កងទ័ព​អ៊ីរ៉ាក់ ដោយមានការ​ជួយ​គាំទ្រ​ពីអាកាសរបស់​សម្ព័ន្ធ​មិត្ត​ បាន​ធ្វើ​
ឱ្យ​ទឹកដី​ដែលគ្រប់គ្រងដោយ IS ចុះមកនៅត្រឹម ១៤%។ កាលពីដើមឆ្នាំនេះ មាន​ទាហាន​ IS
ប្រហែលជា ១០០០​នាក់ បាន​រត់ចោលជួរ​នៅក្នុងការប្រយុទ្ធ​មួយដើម្បីដណ្ដើមមកវិញ​នូវ​តំបន់
Ramadi ជា​ទីរួមខែត្រ​ Anbar។

ប្រែសម្រួល ៖ បុត្រា