អស្ចារ្យ ៖ ការរៀបចំដេគ័រកន្លែងធ្វើការ មានឥទ្ធិពលយ៉ាងធំធេង លើជំនួញរបស់អ្នក និងបុគ្គលិកធ្វើការឲ្យអ្នក។ ការធ្វើឲ្យកន្លែងធ្វើការ មានភាពទាន់សម័យ ទាក់ទាញ នឹងធ្វើឲ្យបុគ្គលិកមានអារម្មណ៍ស្រស់ស្រាយក្នុងការបំពេញការងារ ជាពិសេសវាក៏ធ្វើឲ្យដៃគូសហការណ៍របស់អ្នក មានទំនុកចិត្តលើជំនួញរបស់អ្នកផងដែរ។ ខាងក្រោមនេះ គឺជាហេតុផលសំខាន់ៗប្រាំយ៉ាង ដែលអ្នកគួររៀបចំដេគ័រកន្លែងធ្វើការ។

១. គ្រប់យ៉ាងមានរបៀបរៀបរយ

ជំហានទីមួយ អ្នកគួរតែចំណាយលើ ថតតុ ឬទូតាំងសម្រាប់ទុកឯកសារ ដើម្បីជៀសវាងពីភាពរញ៉េរញ៉ៃ និងបាត់បង់ឯកសារសំខាន់ៗ។ នៅពេលដែលអ្នកមានកន្លែងទុកដាក់ សម្គាល់ឯកសារត្រឹមត្រូវ វានឹងធ្វើឲ្យអ្នកចំណេញពេលវេលា ងាយស្រួលក្នុងការស្វែងរកឯកសារដែលអ្នកចង់បាន។ ការធ្វើបែបនេះ នឹងធ្វើឲ្យបុគ្គលិករបស់អ្នកមានសណ្តាប់ធ្នាប់ និងមិនសូវស្ត្រេសចំពោះការងារ។

២. ភាពសកម្មនៅក្នុងកន្លែងធ្វើការ

ជំហានទីពីរ អ្នកគួរតែគិតពីកន្លែងសម្រាកសម្រាប់បុគ្គលិក។ អ្នកគួរតែមានបន្ទប់ ឬផ្នែកណាមួយនៃកន្លែងធ្វើការ ដែលអាចធ្វើឲ្យបុគ្គលិកមានពេលសម្រាក “break room” ។ ការធ្វើបែបនេះ អាចធ្វើឲ្យបុគ្គលិករឹតតែមានភាពសកម្មក្នុងការងារ ព្រោះក្រោយពេលដែលពួកគេអាចសម្រាកខួរក្បាលបានមួយស្របក់ ពួកគេនឹងមានអារម្មណ៍ស្រស់ស្រាយជាងមុន។

៣. លទ្ធផលការងារកាន់តែប្រសើរ

ជំហានទីបី អ្នកគួរតែមានដើមរុក្ខជាតិបៃតងៗ ក្នុងបន្ទប់ធ្វើការ។ ការតាំងនូវរុក្ខជាតិបែបនេះ មិនត្រឹមតែល្អសម្រាប់សុខភាពរបស់បុគ្គលិកប៉ុណ្ណោះទេ តែវាក៏ធ្វើឲ្យបុគ្គលិកអាចសម្រេចលទ្ធផលការងារល្អជាងមុន ដោយពួកគេអាចផ្តោតអារម្មណ៍បានល្អ និងមានគំនិតច្នៃប្រឌិតថ្មីៗ។

៤. ភាពច្នៃប្រឌិត

ជំហានទីបួន អ្នកគួរតែលើកទឹកចិត្តបុគ្គលិករបស់អ្នក ឲ្យរៀបចំតុការងាររបស់ពួកគេ ទៅតាមអ្វីដែលពួកគេចង់បាន។ ការអនុញាតិ្តឲ្យពួកគេរៀបចំតុ ដោយខ្លួនឯង នោះអ្នកអាចសង្កេតមើលពីអត្ថចរិករបស់បុគ្គលិកនីមួយៗ ភាពច្នៃប្រឌិត និងអារម្មណ៍នៃការធ្វើការរបស់ពួកគេ។

៥. ចក្ខុវិស័យវែងឆ្ងាយ

ជំហានទីប្រាំ អ្នកត្រូវតែរៀបចំ Dream Board មួយសម្រាប់ក្រុមហ៊ុន ដែលបញ្ជាក់ពីចក្ខុវិស័យ និងបេសកកម្មវែងឆ្ងាយរបស់ក្រុមហ៊ុន។ ហេតុនេះរាល់ពេលដែលបុគ្គលិកអ្នកកំពុងធ្វើការ ពួកគេនឹងឃើញពីគោលដៅដែលក្រុមហ៊ុនចង់ទៅឲ្យដល់។ លើសពីនេះទៅទៀត អ្នកក៏អាចអនុញ្ញាតិ្តឲ្យបុគ្គលិក សរសេរនូវគោលដៅ ដែលពួកគេប្រាថ្នា។ ការធ្វើបែបជា វានឹងជួយបំផុសគំនិត ឲ្យបុគ្គលិកនីមួយៗ ខិតខំធ្វើការដើម្បីអនាគតរបស់ពួកគេ៕

ប្រែសម្រួល ៖ High

ប្រភព ៖ huffingtonpost