CamNews

បុគ្គលិកមន្ទីពេទ្យបង្អែកពោធិ៍ចិនតុង លួចទម្លាយពីសេវាព្យាបាលខ្សោយបំផុត និងគ្មានអនាម័យ នៅក្នុង

(ភ្នំពេញ)៖ ប្រធានមន្ទីរពេទ្យ «បង្អែកពោធិ៍ចិនតុង» ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានបុគ្គលិកដែលបម្រើការងារនៅក្នុងនោះ លួចទម្លាយឲ្យដឹងថា ក្រោមការដឹកនាំរបស់លោក អ៊ុក ណារិទ្ធ គឺសេវាព្យាបាលអ្នកជម្ងឺខ្សោយបំផុត ពោលការព្យាបាល គ្មានស្តង់ដារ ខុសបច្ចេកទេស គ្មានអនាម័យ និងមិនសូវយកចិត្តទុកដាក់ចំពោះអ្នកជម្ងឺទៀតផង។

បុគ្គលិកម្នាក់ ដែលកំពុងបម្រើការងារ នៅក្នុងមន្ទីរពេទ្យមួយនេះ សូមមិនបញ្ចេញឈ្មោះបានលួចខ្សឹបថា «នៅក្នុងមន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង មិនបានរៀបចំឲ្យត្រូវតាមបច្ចេកទេសនោះឡើយ។ បញ្ហាដែលកើតមានឡើងជាប្រចាំរួមមាន៖ ទី១-ការរៀបចំការព្យាបាល បន្ទប់សង្គ្រោះបន្ទាន់ និងមន្ទីរពិសោធន៍រៀបចំមិនមានលក្ខណៈតាមបច្ចេកទេស ត្រឹមត្រូវនោះទេ ទី២-គ្មានអនាម័យនៅពេលព្យាបាល អ្នកជម្ងឺ និងទី៣-មិនយកចិត្តទុកដាក់ថែទាំ និងព្យាលអ្នកជំងឺឲ្យបានល្អប្រសើរ»។

បុគ្គលិករូបនេះ បានបន្តថា គ្រូពេទ្យខ្លះគ្រាន់តែមកស៊ីញ៉េ ហើយក៏ត្រឡប់ទៅផ្ទះវិញ ដល់ពេលបើកខែ ទើបមកបើករួចក៏ត្រឡប់ ទៅវិញបាត់។ មិនតែប៉ុណ្ណោះនៅពេលដែលបុគ្គលិកខ្លះ សួរពីបញ្ហាទាំងនេះ ស្រាប់តែលោកប្រធានមន្ទីរពេទ្យ គំរាមដកចេញទៀតផង។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជាការលួចបង្ហើប របស់បុគ្គលិកដែលដឹងរឿងពីមន្ទីរពេទ្យ បង្អែកនេះប៉ុណ្ណោះ ពិតឬមិនពិតនោះ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញអាចចុះទៅធ្វើការ ស្រាវជ្រាវបានបន្តទៀត ដើម្បីចូលរួមលើកកម្ពស់វិស័យ សុខាភិបាលនៅក្នុងប្រទេស កម្ពុជា៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី