CamNews

NATO ប្រកាស ធ្វើសមយុទ្ធយោធា យក្ស ប្រចាំ ទសវត្ស មានពលទាហានចម្រុះ ជិត ៤០,០០០ នាក់

ព័ត៌មានអន្តរជាតិ ៖ Oana Lungescu អ្នកនាំពាក្យអោយអង្គការ ណាតូ គូស បញ្ជាក់អំឡុងថ្ងៃពុធ ម្សិលមិញនេះ អោយដឹងថា ណាតូ នឹងធ្វើសមយុទ្ធយោធា ជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនធំបំផុត ប្រចាំទសវត្ស ខណៈជាសមយុទ្ធយោធា សំខាន់បំផុត ប្រចាំឆ្នាំ ២០១៥ នោះគឺ  សមយុទ្ធ  យោធា យក្ស  Exercise Trident Juncture 2015 នៅរដូវស្លឹកឈើជ្រុះ ។

សេចក្តីប្រកាសខាងលើ ពីអ្នកនាំពាក្យអង្គការណាតូ ត្រូវបានធ្វើឡើង  នៅឯ សន្និសិទកាសែតរួម គ្នាជាមួយនឹងមេបញ្ជាការ លោក Hans-Lothar Domrose លោកឧត្តម សេនីយ៍ឯក Phil Jones ពី កងកម្លាំងជួរមុខ Allied Joint Force Command Brunssum  ។

បន្ថែមពីលើនេះ អ្នកនាំពាក្យអោយអង្គការ ណាតូ បន្តអោយដឹងថា ៖ សមយុទ្ធ  យោធាប្រចាំទស វត្សលើកនេះ មានឈ្មោះ   ថា Exercise  Trident Juncture 2015 ជាសមយុទ្ធ យោធា ធំបំផុតមិន ធ្លាប់មានរយៈពេល ១០ ឆ្នាំមកនេះ ដែលត្រូវបានធ្វើឡើងរួមគ្នា ជាមួយនឹង សម្ព័ន្ធមិត្តអង្គការណា តូ ដោយមានការចូលរួមដោយផ្ទាល់ ទៅនឹងកងកម្លាំង  ប្រមាណ ៣៦,០០០ នាក់ ពី បណ្តា ប្រជា ជាតិ ច្រើនជាង ៣០ ក៏ដូចជា​ពីបណ្តាប្រទេស ជាដៃគូ អង្គការ ណាតូ ជាដើម​។

Exercise Trident  Juncture 2015 នឹង ធ្វើឡើង  ជាផ្លូវការ នៅក្នុងប្រទេស អ៊ីតាលី ព័រទុយហ្គាល់ និង អេស្ប៉ាញ ពីថ្ងៃទី ៣ តុលា ដល់ថ្ងៃទី ៦ វិច្ឆិកា ឆ្នាំ ២០១៥ ។ មេបញ្ជាការ ជាន់ខ្ពស់ Hans-Lo - thar Domrose អោយដឹងថា គោលបំណងចម្បងក្នុងការធ្វើសមយុទ្ធយោធា ធំប្រចាំទសវត្ស មួយ នេះគឺ បង្វឹក ក៏ដូចជា ធ្វើតេស្តិ៍ កងកម្លាំងឆ្លើយតប របស់  អង្គការ  ណាតូ ដែលជាកងកម្លាំង មាន ការឆ្លើយតបខ្ពស់ ត្រៀមខ្លួនរួចជាស្រេច អមជាមួយនឹង សមត្ថភាព  បច្ចេកវិទ្យាខ្ពស់ ទៅនឹងរាល់ ហានិភ័យ ដីគោក ផ្លូវទឹក និងផ្លូវអាកាស ក៏ដូចជា ធាតុផ្សំនៃកងកម្លាំងពិសេស អង្គការ ណាតូ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ