ស្ថិតនៅកោះ St. Maarten នៅតំបន់ Caribbean, Maho Beach គឺជាឆ្នេរសមុទ្រដ៏ល្បី
ដែលជាកន្លែងចុះឡើងរបស់ យន្តហោះ។
ទោះបីជាគ្រោះថ្នាក់អញ្ចឹងក៏ដោយ ក៏ប៉ុន្តែភ្ញៀវទេសចរនៅតែនាំគ្នាមកយ៉ាងកុះករ
នេះជាផ្លាកសញ្ញាសំគាល់មួយនៅឆ្នេរសមុទ្រ ប្រាប់ដំណឹងអ្នកដំណើរប្រយ័ត្ននឹងសន្ទុះខ្យល់
យន្តហោះ អាចនាំឲ្យរបួស ហើយអាចស្លាប់ក៏មានដែរ។
Maho Beach ស្ថិតនៅជិតនឹងព្រលានយន្តហោះអន្តរជាតិ Princess Juliana
យន្តហោះមួយកំពុងចុះនៅលើផ្ទៃសមុទ្រ
ពិតជាមិនអាចជឿបាន យន្តហោះ Boeing 747 មួយគ្រឿងដ៏ធំនេះ កំពុងទាក់ទាញបាន
អ្នកទេសចរដែលចូលចិត្តផ្សងព្រេងបែបនេះ នៅឆ្នេរ Maho Beach
ឆ្នេរសមុទ្រនេះមាន resort មួយដែលត្រូវគេនិយម និងអាហារដ្ឋាននៅបណ្តោយឆ្នេរសមុទ្រ
ជាច្រើន
Maho Beach ជាកន្លែងដ៏ពេញនិយមចំពោះអ្នកជិះទូកក្តោង ពីព្រោះមានរលកធំៗដែលបង្ក
ឡើងនៅពេលយន្តហោះ ហោះជិតដល់ ៕
ប្រភព៖ Flickr, Yahoo
ដោយ៖ មិនា ។